កីឡា
គួរឲ្យចាប់អារម្មណ៍ ពានឯកត្តជន MVP បានទៅកីឡាករបាំងកណ្តាលរបស់ប៉ូឡូញ ក្នុងលីគបាល់ទះពិភពលោក VNL
ម្ចាស់ពានឯកត្តជននីមួយៗក្នុងពានលីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ២០២៥ ត្រូវបានរកឃើញជាផ្លូវការ ខណៈអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បានទៅលើអ្នកបាំងកណ្តាលរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski។

ការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២ ខែ សីហា។ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុមជម្រើសជាតិ ប៉ូឡូញ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ០។ ចំណែកក្រុម ប្រេស៊ីល បានចំណាត់ថ្នាក់លេខ ៣ និងក្រុមជម្រើសជាតិ ស្លូវេនី បានចំណាត់ថ្នាក់លេខ ៤។

យ៉ាងណា អ្នកឈ្នះពានឯកត្តជនទាំង ៦ ត្រូវបានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី ៤ ខែ សីហា យប់មិញ។ ក្នុងនោះអ្នកឈ្នះពាន លីប៉ើរ៉ូល្អបំផុត បានទៅលើកីឡាករ ប្រេស៊ីល Maique Nascimento។ អ្នកឈ្នះពានអ្នកប៉ះសេល្អបំផុត បានទៅលើកីឡាករ បារាំង Simone Giannelli។ ចំណែកអ្នកឈ្នះពាន អ្នកបាំងកណ្តាលល្អបំផុត បានទៅលើកីឡាករ ប៉ូឡូញ Jakub Kochanowski និងកីឡាករ ស្លូវេនី Jan Kozamernik។
អ្នកឈ្នះពាន ស្មាត់ឆ្វេងល្អបំផុត បានទៅលើកីឡាករ ប៉ូឡូញ Kewin Sasak។ រីឯអ្នកឈ្នះពានស្មាត់ស្តាំល្អបំផុតបានទៅលើកីឡាករកីឡាករ ប៉ូឡូញ Wilfredo León និងកីឡាករ អ៉ីតាលី Alessandro Michieletto។ ចុងក្រោយពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) បានទៅលើកីឡាករ Jakub Kochanowski របស់ជម្រើសជាតិ ប៉ូឡូញ។
គួរបញ្ជាក់ថា អ្នកឈ្នះពានឯកត្តជននីមួយៗ គឺទទួលបានប្រាក់លើកទឹកចិត្តចំនួន ១ ម៉ឺនដុល្លារអាមេរិកដូចគ្នា លើកឡើងតែអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ដែលទទួលបានលើសគេរហូតដល់ទៅ ៣ ម៉ឺនដុល្លារអាមេរិក៕







អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


