Connect with us

កីឡា

ជប៉ុន ប៉ះ អាហ្សង់ទីន រសៀល​​នេះ ក្រោយឈ្នះ អាល្លឺម៉ង់ ម្សិល​មិញ

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ជប៉ុន កាន់​តែ​ខិត​ជិត​កក់​កៅអី ឡើង​ទៅ​កាន់​វគ្គ ៨​ ក្រុម​ចុង​ក្រោយ ​ក្នុង​ព្រឹត្តិការណ៍ លីគ​បាល់ទះ​ជម្រើស​ជាតិ​ពិភព​លោក FIVB Men’s Nations League ឆ្នាំ ២០២៥ បន្ទាប់​ពី​ឈ្នះ អាល្លឺម៉ង់ ដោយ​លទ្ធផល ៣-១ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែ​កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិត​ទី១ អាល្លឺម៉ង់ បាន​យក​ឈ្នះ ជប៉ុន ដោយ​ពិន្ទុ ២៥-២១ ប៉ុន្តែ​ ជប៉ុន បាន​វាយ​បក ៣ សិត​ចុង​ក្រោយ​ក្នុង​លទ្ធផល ២៥-២០, ២៥-២៣ និង ២៥-២០ ដើម្បី​បង្កើន​ស្ថិតិ​ឈ្នះ ៦ លើក និង​ចាញ់ ៣ លើក រក​បាន ១៨ ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ ៤ បង្កើត​ភាព​កក់​ក្តៅ ក្នុង​ការ​​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

នៅ​វេលា​ម៉ោង ៤ រសៀល​ ថ្ងៃ​នេះ ជប៉ុន ត្រូវ​ប៉ះ អាហ្សង់ទីន សម្រាប់​ការ​ប្រកួត​ទី​ ១០។ អាហ្សង់ទីន បាន​ចាញ់ ប្រេស៊ីល ១-៣ ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ស្តូច​ស្តើង​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត។ គិត​ត្រឹម​ការ​ប្រកួត​ទី ៩ អាហ្សង់ទីន ឈ្នះ ៥ និង​ចាញ់  ៤ រក​បាន​​ ១៣ ពិន្ទុ ស្ថិត​នៅ​លេខ ៩។

រហូត​ដល់​ពេល​នេះ មាន​តែ​ក្រុម​បាល់ទះ ជម្រើស​ជាតិ ប្រេស៊ីល មួយ​គត់​ដែល​បាន​​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយមុន​គេ បន្ទាប់​ពី​ឈ្នះ ៨ ប្រកួត និង​ចាញ់ ១ ប្រកួត រក​បាន ២៣ ពិន្ទុ ស្ថិត​នៅកំពូល​តារាង។

ក្រុម​ទាំង ១៨ នៅ​សល់​ ៣ ប្រកួត​ទៀត គិត​ទាំង​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា នេះ​ដើម្បី​បញ្ចប់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ ហើយ​ក្រុម​លំដាប់​កំពូល​ទាំង ៧ និង​ក្រុម​ជម្រើស​ជាតិ ចិន បាន​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ បច្ចុប្បន្ន ចិន ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៥ បន្ទាប់​ពី​ឈ្នះ ២ និង​ចាញ់ ៧ ប៉ុន្តែ​ ចិន ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​បាន​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ៕

ខាង​លើ រូប​ភាព​ការ​ប្រកួត ជប៉ុន និង​អាល្លឺម៉ង់
រូប​ភាព​ការ​ប្រកួត ប្រេស៊ីល និង អាហ្សង់ទីន
តារាង​ចំណាត់​ថ្នាក់ គិត​ត្រឹម​ការ​ប្រកួត​ទី ៩

អត្ថបទ៖ វីរបុត្រ
Photo by Volleyballworld

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម