សន្តិសុខសង្គម
តម្លៃពោតកំពុងធ្លាក់ចុះខ្លាំង ខណៈឈ្មួញកណ្ដាលក៏លែងដើរប្រមូលទិញ
ថ្មីៗនេះទីផ្សារពោតក្រហមត្រូវបានធ្លាក់ចុះថែមទាំងរកទីផ្សារពុំមានទៀតផង ដោយសារតែសាយឡូជាច្រើនត្រូវបានបិទ ហើយឈ្មួញកណ្ដាលក៏លែងដើរទិញតាមភូមិទៀតដែរ ដែលធ្វើឲ្យកសិករកំពុងប្រមូលផលត្រូវច្រកការ៉ុងគរទុកជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា បច្ចុប្បន្នពោតក្រហមដែលប្រជាកសិករដាំ គឺកំពុងតែប្រមូលផលស្ទើរគ្រប់ៗគ្នាទៅហើយ ពិសេសគឺនៅតាមតំបន់ជាប់ព្រំដែនថៃ ដែលប្រជាកសិករភាគច្រើនតែងធ្វើការដាំដុះពោត និងដំឡូងជាដើម ហើយដំណាំពោតប្រើរយៈពេលជាង៣ខែប៉ុណ្ណោះគឺអាចប្រមូលផលបានហើយ។

លោក សោ សមាគម ជាប្រជាកសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាស្រុកមួយជាប់ព្រំដែនថៃ ហើយក៏ជាស្រុកមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្នលោកមានដីចម្ការល្មមអាចប្រកបមុខរបរកសិកម្មបាន ដោយលោកបានដាំដុះពោតក្រហម ហើយការដាំនេះ គឺបានចាប់ផ្ដើមពីដើមខែមេសា ដូច្នេះមកទល់នឹងខែកក្កដា គឺដំណាំពោតហុចផលអាចប្រមូលបានជាបណ្ដើរៗហើយ តែរហូតមកដល់ពេលនេះគឺប្រជាកសិករភាគច្រើនកំពុងប្រមូលផលពោតស្ទើរគ្រប់ៗគ្នា។

លោកបានបន្តថា កាលពីពាក់កណ្ដាលខែកក្កដា បើទោះបីជាព្រំដែនថៃត្រូវបិទទាំងស្រុងដែលទិន្នផលពោតមិនអាចនាំចេញទៅប្រទេសថៃបានយ៉ាងណាក៏ដោយ ក៏មានឈ្មួញកណ្ដាលចុះប្រមូលទិញគ្មានសល់ គឺមានន័យថា មានប៉ុណ្ណាគេយកប៉ុណ្ណឹង សម្រាប់ (ពោតស្នូល) ដែលកាច់ភ្លាមពីចម្ការ ហើយបកសំបកចេញ គេថ្លឹងយកតែម្ដង ដោយកាលណោះបានតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម។

លុះនៅល្ងាចថ្ងៃទី ៥ខែសីហា លោក សោ សមាគម បានបញ្ជាក់យ៉ាងច្បាស់ថា រយៈពេល ២ថ្ងៃមកហើយ ដែលឈ្មួញកណ្ដាលឈប់ដើរទិញ ឯសៃឡូធំៗក៏បិទផងដែរ ដែលធ្វើឲ្យពោតប្រជាកសិករដែលកំពុងប្រមូលត្រូវបានស្តុបទុកទាំងអស់ព្រោះគ្មានទីផ្សារ។ ដោយឡែកកាលពីដើមខែសីហា មុនពេលដែលសៃឡូទាំងអស់ត្រូវបានបិទ គឺឈ្មួញចុះទិញពោតក្រហម ( ទាំងស្នូល ) ក្នុងតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺធ្លាក់ចុះធ្វើឲ្យកសិករខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលខ្លួនកំពុងសម្រុកប្រមូលផល ដោយអ្នកខ្លះពោលថា បើមានឈ្មួញមកឱ្យតម្លៃ ៣៥០រៀលក្នុងមួយគីឡូក្រាម ក៏ពួកគាត់សុខចិត្តលក់ដែរព្រោះនៅពេលណាដែលទុកយូរពោតកាន់តែស្ងួត ឯគីឡូក៏ថយចុះមានន័យថាបើទុកយូរកាន់តែខាតធ្ងន់ទៅទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


