ព័ត៌មានអន្ដរជាតិ
រុស្ស៊ីអាចខាតបង់រាប់សិបពាន់លានដុល្លារ បើឱសានវាទថ្ងៃទី៨ខែសីហារបស់ ត្រាំ ផុតកំណត់
ប្រទេសរុស្ស៊ី អាចនឹងបាត់បង់ចំណូលពីប្រេងប្រមាណ ៥ ទៅ ៧ពាន់លានដុល្លារជារៀងរាល់ខែ ឬជាង ៣០ពាន់លានដុល្លារគិតទៅដល់ចុងឆ្នាំ២០២៥ បើខ្លួនបរាជ័យក្នុងការបំពេញតាមឱសានវាទថ្ងៃទី៨ខែសីហា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមអ្នកវិភាគសេដ្ឋកិច្ច និងមន្ត្រីសហរដ្ឋអាមេរិក។

សេតវិមានបានព្រមានថា បើទីក្រុងមូស្គូមិនយល់ព្រមលើបទឈប់បាញ់តាមកាលកំណត់នោះ សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយ និងទណ្ឌកម្មថ្មីដ៏ធំសម្បើម លើការនាំចេញប្រេងរបស់រុស្ស៊ី និងដាក់សម្ពាធលើប្រទេសផ្សេងទៀតឲ្យបញ្ឈប់ការទិញថាមពលពីរុស្ស៊ី។ លោក ត្រាំ ក៏បានប្តេជ្ញាដាក់ទណ្ឌកម្មអ្នកទិញប្រេងបរទេសពីរុស្ស៊ីជាមួយនឹងការដំឡើងពន្ធរហូតដល់ ៥០០%។
មន្ត្រីរតនាគារអាមេរិកជាន់ខ្ពស់ម្នាក់ បានប្រាប់ WSJ និង Bloomberg ថា «ប្រសិនបើរុស្ស៊ីខកខានកាលបរិច្ឆេទកំណត់ ខ្លួនអាចបាត់បង់ប្រាក់ចំណូលពី ៥ ទៅ ៧ពាន់លានដុល្លារក្នុងមួយខែៗ។ នោះគឺជាង ៣០ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះតែឯង»។
យោងតាមការចុះផ្សាយរបស់ Business Insider បច្ចុប្បន្នរុស្ស៊ីរកបានប្រហែល ១ពាន់លានដុល្លារក្នុងមួយថ្ងៃៗ ពីការនាំចេញថាមពលរបស់ខ្លួន ប៉ុន្តែតួលេខនេះគឺពឹងផ្អែកខ្លាំងលើតម្លៃប្រេងពិភពលោក និងការបន្តទិញពីចិន ឥណ្ឌា និងប្រទេសដទៃទៀត។ ការធ្លាក់ចុះនៃតម្រូវការភ្លាមៗ ឬការគំរាមដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចធ្វើឲ្យអ្នកទិញខ្លាចរអា ដោយបង្ខំឲ្យរុស្ស៊ីលក់ប្រេងដោយការបញ្ចុះតម្លៃយ៉ាងខ្លាំង ឬបិទផលិតកម្មទាំងស្រុង។
វិមានក្រឹមឡាំងបាននិងកំពុងប្រើប្រាស់មូលនិធិទ្រព្យសម្បត្តិជាតិរបស់ខ្លួន ដើម្បីរ៉ាប់រងការចំណាយលើសង្គ្រាមដែលកំពុងកើនឡើង ប៉ុន្តែអ្នកជំនាញនិយាយថា មូលនិធិនេះកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។ គួបផ្សំនឹងការកើនឡើងអតិផរណា ការធ្លាក់ចុះនៃការវិនិយោគបរទេស និងការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ សេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងបង្ហាញសញ្ញាអវិជ្ជមាន។

ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករកំណើនឆ្នាំ២០២៥ របស់រុស្ស៊ីមកត្រឹម ០,៩% ដោយលើកឡើងពីទស្សនវិស័យពាណិជ្ជកម្មទន់ខ្សោយ និងសង្គ្រាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន។
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា បើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនគោរពតាមលក្ខខណ្ឌសន្តិភាពទេ ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការ ដែលអាចបំផ្លាញសមត្ថភាពរបស់រុស្ស៊ីក្នុងការផ្តល់មូលនិធិដល់សង្រ្គាម និងសេដ្ឋកិច្ចរបស់ខ្លួន។
សូមជម្រាបថា ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី បានរួមចំណែកប្រហែល ២៥% នៃថវិកាជាតិសរុប៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


