ព័ត៌មានអន្ដរជាតិ
ទេសចរបរទេស នៅថៃ រងគ្រោះដោយអំពើហិង្សាជាបន្តបន្ទាប់
ទេសចរបរទេសកាន់តែខ្លាចរអានឹងការទៅលេងកម្សាន្តនៅថៃ ដោយសារតែប្រជាជនប្រទេសនោះ មិនសូវរាក់ទាក់និងខ្លះមានចរិតកោងកាច ហើយអ្វីដែលកាន់តែភ័យខ្លាចនោះគឺថា នៅថៃ តែងតែកើតមានករណីប្រើអំពើហិង្សាលើជនបរទេស ពីសំណាក់ម្ចាស់ស្រុក។

យោងតាមរបាយការណ៍ចងក្រងក្នុងឆ្នាំ២០២៥, គិតត្រឹមខែកក្កដាឆ្នាំនេះប៉ុណ្ណោះ មានការប្រើអំពើហិង្សាលើទេសចរបរទេសចំនួន៥ករណីធំ កើតឡើងនៅក្នុងប្រទេសថៃ។
1. ថ្ងៃទី២៥ខែមីនា – ក្រុមជើងកាង វាយប្រហារទេសចរអាល្លឺម៉ង់នៅ ប៉ាតាយ៉ា
បុរសជនជាតិអាល្លឺម៉ង់អាយុ៤០ឆ្នាំម្នាក់ ត្រូវបានជើងកាងមួយក្រុម មានគ្នា១០នាក់ ព្រួតវាយដំយ៉ាងដំណំ នាវេលាម៉ោង ៤:០៦ នាទីទៀបភ្លឺ។ ប៉ូលិសចាប់បានជនសង្ស័យតែ៣នាក់ប៉ុណ្ណោះ។
2. ថ្ងៃទី២២ខែមេសា – ទេសចរតៃវ៉ាន់ម្នាក់ ត្រូវគេវាយនឹងដំបងនៅ ប៉ាតាយ៉ា
ទេសចរតៃវ៉ាន់អាយុ៤១ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ វាយមួយដំបងបណ្តាលឲ្យរបួសក្បាលទាំងមិនដឹងមូលហេតុ ពេលកំពុងអង្គុយនៅខាងក្រៅភោជនីយដ្ឋានមួយ នាវេលាប្រហែលម៉ោង១០យប់ នៅក្នុងសង្កាត់ Nong Prue។
3. ថ្ងៃទី១១ខែឧសភា – ទេសចរបារាំង ត្រូវគេចាក់ពេលប្រវាយប្រតប់គ្នា ក្នុងក្លឹបរាត្រីនៅ ភូកេត
ជនជាតិបារាំងម្នាក់ ត្រូវមនុស្សមួយក្រុមចាក់ជាច្រើនកាំបិតនៅក្នុងក្លឹប Nomad Beach នៃខេត្តភូកេត បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា។
4. ថ្ងៃទី៨ខែមិថុនា – ទេសចររុស្ស៊ីម្នាក់ ត្រូវចោរប្លន់នៅ ប៉ាតាយ៉ា
ជនជាតិរុស្ស៊ីអាយុ៥៤ឆ្នាំម្នាក់ ត្រូវចោរវាយឲ្យសន្លប់ រួចប្លន់យកចិញ្ចៀននិងកាបូប។ មិនយូរប៉ុន្មាន ប៉ូលិសក្រុងប៉ាតាយ៉ាបានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលសុទ្ធជាអ្នកញៀនថ្នាំ។
5. ថ្ងៃទី១២ខែកក្កដា – ភ្ញៀវទេសចរអាមេរិកម្នាក់ ត្រូវម្ចាស់បារនៅប៉ាតាយ៉ា វាយយ៉ាងដំណំ
ទេសចរអាមេរិកម្នាក់ ចាប់កាន់ទូរស័ព្ទថតនៅក្នុងបារមួយ ស្រាប់តែត្រូវម្ចាស់បារ វាយយ៉ាងដំណំ ក្នុងក្រុងប៉ាតាយ៉ា។ ជនរងគ្រោះ រងរបួសជាំនិងរលាត់ពេញខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទេសចរអង់គ្លេស បាក់ដៃ ក្នុងជម្លោះជាមួយនារីបម្រើស្រាបៀរ នៅ ប៉ាតាយ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


