ព័ត៌មានអន្ដរជាតិ
ទេសចរអង់គ្លេស បាក់ដៃ ក្នុងជម្លោះជាមួយនារីបម្រើស្រាបៀរ នៅ ប៉ាតាយ៉ា
ទេសចរជនជាតិអង់គ្លេសម្នាក់ត្រូវរបួសបាក់ដៃស្តាំ ក្នុងជម្លោះជាមួយនារីបម្រើស្រាបៀរម្នាក់ ក្នុងហាងមួយនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣:៤០នាទីទៀបភ្លឺ ថ្ងៃពុធទី៦ខែសីហាឆ្នាំ២០២៥ ខណៈជម្លោះចាប់ផ្តើមនៅពេលជនជាតិអង់គ្លេស អន់ចិត្តដែលនារីមិនព្រមផឹកស្រាជាមួយ រួចក៏ឈ្លោះប្រកែកគ្នា។
តាមសម្តីនារីបម្រើស្រាបៀរឈ្មោះ Sureerat វ័យ៣៩ឆ្នាំ, ក្នុងពេលតឹងសរសៃរ.កដាក់គ្នានោះ ជនជាតិអង់គ្លេសបានទះកំផ្លៀងនាង ប៉ុន្តែមានអ្នកចូលអន្តរាគមន៍ ក៏រុញទេសចររូបនោះឲ្យដួលច្រត់ដៃ បាក់តែម្តង។
សូមជម្រាបថា ត្រឹមឆមាសទីមួយនៃឆ្នាំ២០២៥នេះ មានឧប្បត្តិហេតុហិង្សាជាច្រើនលើកកើតឡើងចំពោះទេសចរបរទេសក្នុងប្រទេសថៃ ជាពិសេសនៅប៉ាតាយ៉ានិងភូកេត។
អំពើហិង្សាទាំងនោះ រួមមានការវាយដំច្រំធាក់ជាក្រុម ការចាក់ប្រហារ និងការវាយដំម្ចាស់បារ ជាដើម។ ករណីទាំងអស់នេះ គូសបញ្ជាក់ពីហានិភ័យធ្ងន់ធ្ងរ ជាពិសេសនៅពេលទេសចរប៉ះទង្គិចជាមួយម្ចាស់ស្រុក ដែលគ្មានមិត្តភាព មានចរិកកោងកាច និងឈ្លើយច្រឡើសបើស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Anutin ស្តីឲ្យរដ្ឋាភិបាលថៃ ថា គិតរឿងច្បាប់ល្បែងធំជាងប្រជាជននៅព្រំដែន ដែលកំពុងរងទុក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


