Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ ដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លីរដូវវស្សាសម្រេចបាន ៩៥ ភាគរយ នៃផែនការ

បានផុស

នៅ

ការដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លីនារដូវវស្សា សម្រេចបានប្រមាណជា ៩៥,៥៩ ភាគរយ នៃផែនការ និងការងារប្រមូលផលស្រូវ នារដូវវស្សា សម្រេចបានប្រមាណជា ៨,៨៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ស្ដីពីលទ្ធផល​ការងារ​បង្កបង្កើនផលដំណាំគ្រប់ប្រភេទប្រចាំថ្ងៃរបស់មន្ទីរកសិកម្ម រុក្ខាបហរមាញ់ និងនេសាទ ខេត្តក្រចេះ គិតត្រឹមថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងនោះ ការងារដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លី នារដូវវស្សា រួមមាន៖ ដំឡូងមី ពោតក្រហម ពោតស ល្ង ដំឡូងគរ សម្រេចបានសរុបចំនួន ៧៨ ៨៣០ ហិកតា ស្មើនឹង ៩៥,៥៩ គារយ នៃផែនការ ៨២ ៤៦៦ ហិកតា បើប្រៀបធៀបឆ្នាំមុនតិចជាង ២ ០៨០ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នោះ ការងារប្រមូលផលស្រូវនារដូវវស្សាសរុបបានចំនួន ៥ ៤៨៣ ហិកតា ស្មើនឹង ៨,៨៩ ភាគរយ នៃផ្ទៃដីដាំដុះ ៦១ ៧០១ ហិកតា ប្រៀបធៀបនឹងឆ្នាំមុន កើនឡើង ៥៨២ ហិកតា ។ ប្រមូលផលដំណាំសាកវប្បកម្ម រដូវវស្សា រួមមាន៖ បន្លែគ្រប់ប្រភេទ  និងប៉ិកគក់ សរុបចំនួន ៤៤៩ ហិកតា ស្មើនឹង ៧៧,៥៥ ភាគរយ នៃផ្ទៃដីដាំដុះ សរុប ៥៧៩ ហិកតា ប្រៀបធៀបនឹងឆ្នាំមុនតិចជាង ៥៥ ហិកតា។

របាយការណ៍ស្ដីពីលទ្ធផល​ការងារ​បង្កបង្កើនផលដំណាំគ្រប់ប្រភេទប្រចាំថ្ងៃរបស់មន្ទីរកសិកម្ម រុក្ខាបហរមាញ់ និងនេសាទ ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា ការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សា រួមមាន៖ ពោតស ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកសៀង ដំឡូងជ្វា ដំឡូងគរ  និងអអំពៅ សរុបចំនួន ៨ ៨០៦ ហិកតា ស្មើនឹង ១១,១៧ ភាគរយ នៃផ្ទៃដីដាំដុះ ៧៨ ៨៣០ ហិកតា ប្រៀបធៀបឆ្នាំមុន តិចជាង ២ ៦៨៨ ហិកតា៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម