Connect with us

ព័ត៌មានជាតិ

ខែ​កក្កដា​នេះ ទេសចរ​ចិន​ឈរ​​លើ​គេមក​​ទស្សនា​ខេត្ត​សៀមរាប ខណៈ​អង់គ្លេស និង​អាមេរិក ឈរ​លំដាប់​ទី ២ និង​ទី ៣

បានផុស

នៅ

របាយការណ៍​ពី​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​បង្ហាញ​ថា ក្នុង​ខែ​កក្កដានេះ ទេសចរ​ចិន​បាន​នាំ​មុខ​គេ​ក្នុង​ការ​មក​ទស្សនា​​ខេត្ត​សៀមរាប ខណៈ​ភ្ញៀវទេសចរ​អង់គ្លេស និង​អាមេរិក ឈរ​លេខរៀងទី​​ ២ និង​ទី ៣ ជា​បន្តបន្ទាប់​ក្នុង​ចំណោម​ប្រទេស​ធំៗទាំង ១០ សម្រាប់​ការ​មកកម្សាន្តក្នុង​ខេត្ត​សៀមរាប​។

​របាយការណ៍​បាន​បញ្ជាក់​ថា ទេសចរ​ចិន​បាន​មក​ទស្សនា​ខេត្ត​សៀមរាប​មាន​ចំនួន ៥ ៧២០ នាក់ ឈរ​លំដាប់​ទី​មួយ ទេសចរ​អង់គ្លេស​មាន​ចំនួន ៥ ០២៦ នាក់​ ឈរ​នៅ​លំដាប់​ទី ២ និង​ទេសចរ​អាមេរិក​មាន​ចំនួន ៤ ៨១០ នាក់ ឈរ​នៅលំដាប់ទី ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​

​​ក្នុង​ចំណោមទេសចរ​​ប្រទេស​​ធំៗ​ទាំង ១០ ដែល​មក​​ទស្សនា​ខេត្ត​សៀមរាប ទេសចរ​​ឥណ្ឌា​ក៏​ស្ថិត​នៅក្រុម​ប្រទេស​ឈានមុខ​គេមួយ​ក្នុងការ​មកទស្សនា​ខេត្ត​សៀមរាប​។ នេះបើតាម​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​។

លោក ធិម សេរីវុឌ្ឍ ប្រធាន​ស្តីទី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុងខែ​កក្កដា ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ១១៣ ៥៩៨ នាក់ កើន​ឡើង​ប្រមាណ ៦.១៤% បើ​ប្រៀបធៀប​រយៈពេលដូចគ្នាឆ្នាំ​២០២៤ ដែល​មាន​ចំនួន​ប្រមាណ ១០៧ ០២៤ នាក់។

ក្នុង​នោះ​ភ្ញៀវ​ទេសចរជាតិ​មាន​ចំនួន ៦២ ៥០០ នាក់ កើនឡើងប្រមាណ ៤០.១៣% ប្រៀបធៀបរយៈ​ពេល​ដូចគ្នា ឆ្នាំ​២០២៤។ យ៉ាងណាមិញ ភ្ញៀវទេសចរអន្តរជាតិ​បាន​ថយ​ចុះ ១៨.១៤% បើ​ប្រៀបធៀប​នឹង​រយៈពេលដូច​គ្នាឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម