ព័ត៌មានអន្ដរជាតិ
វៀតណាមផ្តល់ការលើកលែងទិដ្ឋាការ-៤៥ ថ្ងៃ ដល់ពលរដ្ឋពី ១២ ប្រទេស
ដើម្បីជាផ្នែកមួយនៃការជំរុញវិស័យទេសចរណ៍ដែលកំពុង«ឡើងកូដ» របស់ខ្លួន វៀតណាមបានចេញគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៤៥ ថ្ងៃ ដល់ពលរដ្ឋពីប្រទេសចំនួន ១២ ដោយមិនគិតពីប្រភេទទិដ្ឋាការរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។

យោងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី ៨ ខែសីហា ការលើកលែងទិដ្ឋាការនេះ នឹងផ្តល់ជូនទៅពលរដ្ឋពីប្រទេសបែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆេក ហុងគ្រី លុចសំបួ ហូឡង់ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស្លូវេនី និងស្វីស។
គោលនយោបាយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៨ ក្រោមកម្មវិធីផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាម។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមកំពុងបង្កើនភាពទាក់ទាញវិស័យទេសចរណ៍របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់។ ប្រទេសនេះក្លាយជាទិសដៅកាន់តែពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយត្រឹមរយៈពេល ៧ ខែដំបូងដើមឆ្នាំ ២០២៥ វៀតណាមបានទទួលភ្ញៀវបរទេស ១២,២ លាននាក់ ពោលគឺកើនឡើង ២៣ ភាគរយ ខណៈថៃទទួលបានភ្ញៀវ ១៩,២ លាននាក់ ប៉ុន្តែធ្លាក់ចុះ ៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ តួលេខនេះបង្ហាញថា វៀតណាមកាន់តែមានការប្រកួតប្រជែងខ្លាំងលើវិស័យទេសចរណ៍ជាមួយទីផ្សារទិសដៅផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


