ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្តីទីថៃ បញ្ជាក់ថា ផែថងថាន នឹងមិនព្រមលាលែងពីតំណែង ដាច់ខាត
ក្រោយមានពាក្យចចាមអារ៉ាមពេញទឹកពេញដីថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងលាលែងតំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៦នោះ ស្រាប់តែនាយករដ្ឋមន្ត្រីស្តីទី ភូមិថាំ វិឆាយ៉ាឆៃ បញ្ជាក់ច្បាស់ៗថា ផែថងថាន នឹងមិនព្រមចុះចេញដាច់ខាត។ នាងនឹងត្រូវតតាំងជាមួយសំណុំរឿងក្នុងតុលាការ ដែលនឹងប្រកាសសាលក្រមប្រហែលជានៅចុងខែសីហាឬចុងខែកញ្ញា។

មុននេះ មានពាក្យចចាមអារ៉ាមថា ផែថងថាន អាចចុះចេញពីតំណែង ដើម្បីចៀសវាងសាលក្រមរបស់តុលាការធម្មនុញ្ញ ពោលគឺនឹងលាលែងបន្ទាប់ពីសភា អនុម័តច្បាប់ថវិកាសារពើពន្ធឆ្នាំ២០២៦ នៅក្នុងការអានលើកទីពីរនិងទីបីរបស់ខ្លួន នៅថ្ងៃទី១៣, ១៤និង១៥ខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ លោកភូមិថាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ថា ថែថងថាន មិនដែលនិយាយអ្វីឡើយ។ នាងគ្មានបំណងចុះចេញពីតំណែងទេ។

ជុំវិញរឿងនេះដែរ កាលពីសប្តាហ៍មុន លោក Prommin Lertsuridej ដែលជាអគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីព្យួរតំណែង ក៏អះអាងដែរថា ផែថងថាន នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ដ្បិតមានការអះអាងម្តងហើយម្តងទៀតអំពីការក្រាញននៀលអំណាចរបស់ផែថងថាន ប៉ុន្តែប្រជាជនថៃជាច្រើននាក់មិនពេញចិត្តទេ ជាពិសេសពលរដ្ឋជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មរួចទៅហើយនៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យកូនស្រីលោកថាក់ស៊ីនរូបនេះ ចុះចេញទៅ ដោយមិនចាំបាច់រង់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផែថងថាន នឹងមិនចុះចេញពីតំណែងឡើយ រង់ចាំរហូតដល់តុលាការចេញសាលក្រម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


