ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំ ផ្តាំនិស្សិតដែលទទួលបានអាហារូបករណ៍ទៅចិន ត្រូវខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ MOFCOM ២៤រូប ដែលបន្តការសិក្សានៅប្រទេសចិនខាងមុខ ត្រូវខិតខំសិក្សាស្រាវជ្រាវទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងផង ដើម្បីទទួលបានចំណេះដឹង បទពិសោធល្អៗសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិវិញ។ នេះ បើតាមផេកក្រសួងអប់រំ។

ការណែនាំនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្នុងឱកាស បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតទាំង ២៤រូប មុនចេញដំណើរទៅបន្តការសិក្សាប្រទេសចិនចិនខាងមុខ។ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិត ឱ្យត្រៀមលក្ខណៈបានល្អប្រសើរ ត្រូវចាប់យកជំនាញឱ្យបានច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ជាពិសេស លើការសិក្សាស្រាវជ្រាវ ក៏ដូចជាពង្រឹងភាសាបរទេសរបស់ខ្លួន ធ្វើការផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើន ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា ដោយមានទាំងចំណេះនិងជំនាញ ក្លាយជាធនធានមនុស្សដ៏តម្លៃក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនៅពេលត្រឡប់មកជាតិមាតុភូមិវិញ។

ក្រៅពីការសិក្សា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តាំឱ្យនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ព្រោះថា សុខភាពល្អគឺជាកត្តាចម្បងមួយក្នុងការសិក្សាឱ្យទទួលបានភាពជោគជ័យ។ លោកក៏បាន លើកទឹកចិត្តឱ្យនិស្សិត ត្រូវចេះសម្របខ្លួនទៅនឹងបរិស្ថានថ្មី ទាំងអាកាសធាតុ ម្ហូបអាហារ និងរបៀបរស់នៅរបស់ប្រជាជនចិន ជាពិសេស ត្រូវឆ្លៀតពេលសិក្សាស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសចិន និងយកឱកាសនេះ ចូលរួមផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជាទៅកាន់អន្តរជាតិ ដើម្បីបង្កើនចំណេះដឹងទូទៅ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
បើតាមក្រសួងអប់រំ កម្មវិធីអាហារូបករណ៍ MOFCOM គឺជាកម្មវិធីអាហារូបករណ៍ថ្នាក់ជាតិកម្រិតខ្ពស់ និងជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជាដែលជាមន្ត្រីរាជការ និងបុគ្គលិកក្នុងវិស័យឯកជនបានទៅបន្តការសិក្សា ដើម្បីបង្កើននិងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពការងារនៅក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


