Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន កើនឡើងជាង ១១ ពាន់លានដុល្លារនៅរយៈពេល ៧ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការដោះដូរទំនិញ​រវាងកម្ពុជា-ចិនមាន​ទំហំ​ទឹក​ប្រាក់​​ជាង ១១ ពាន់លានដុល្លារ កើនឡើង ២៦,១% ២០២៤ ក្នុងនោះ កម្ពុ​ជានាំចេញ​ទៅ​ចិន​ចំនួន​​​ជាង ៨៨៨ លានដុល្លារ ធ្លាក់ចុះ ៨,៩% ចំណែកឯចិននាំទំនិញ​ចូលមកវិញមានទឹកប្រាក់ ១០,១១ ពាន់លានដុល្លារ កើនឡើង ២៦,១%។ នេះបើយោង​តាម​អគ្គនា​យកដ្ឋាន​គយ និង​​រដ្ឋា​ករ​​កម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខខាងលើបង្ហាញថា រយៈពេល ៧ ខែឆ្នាំ ២០២៥​ កម្ពុជាមានឱនភាព​ពាណិជ្ជកម្មជា​មួយ​ចិន​​ជាង ៩ ពាន់លានដុល្លារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន មានប្រសាសន៍ថា កម្ពុជាមាន​ឱន​ភាពពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិត ​ហើយ​នាំចេញទៅអឺរ៉ុប និងអាមេរិក។

លោក ឡោ វិចិត្រ បន្ថែមថា កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បី​បង្រួញអតិរេក​ពាណិជ្ជកម្ម​ឱ្យតូច​ជាង​នេះ ដោយ​គួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯងខ្លះ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កម្ពុជារំពឹងថា នឹងមាន​ដៃគូ​ជាច្រើនបន្ថែមទៀត ដំឡើងកម្រិតចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីធ្វើ​សេរីភាវូបណីយកម្ម ដែលនឹងធ្វើឱ្យល្អប្រសើរនូវការហូរចេញនូវទំនិញ និងវិនិយោគ និងសេវាកម្មទៅវិញទៅមក។

ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម