Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ រៀបចំកម្មវិធីទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីសាធារណរដ្ឋកូរ៉េ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)

បានផុស

នៅ

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលអញ្ជើញមកពីសាធារណរដ្ឋកូរ៉េ ដើម្បីចុះមកសិក្សាវាយតម្លៃចុងក្រោយនៃគម្រោង «លើកកម្ពស់សមត្ថភាពនៃការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា» ក្រោមជំនួយអភិវឌ្ឍផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) សម្រាប់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ លោក ម៉ាញ ណារិទ្ធ ប្រធាននាយកដ្ឋានពេទ្យការងារបានជួបសម្តែងការគួរសម និងបានផ្តល់នូវកិច្ចសម្ភាសផ្លូវការពាក់ព័ន្ធនឹងគម្រោង ODA ជាមួយលោក Cho Jeong Yoon និងលោក Lee Jay Jon ជាក្រុមការងារវាយតម្លៃឯករាជ្យមកពីក្រសួងមុខរបរ និងការងារកូរ៉េ និងលោក Lee Jae Hwan ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ សម្រាប់ចុះពិនិត្យ និងវាយតម្លៃចុងក្រោយលើសម្ភារឧបករណ៍គ្រឿងម៉ាស៊ីន និងបរិក្ខារបណ្ដុះបណ្ដាលនៅក្នុងអគារអនុវត្ត នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ។

តាមរយៈការវាយតម្លៃនេះ ក៏មានការចូលរួមផ្តល់កិច្ចសម្ភាសជាមួយ គ្រូបង្គោលផ្នែកបណ្តុះបណ្តាល ចំនួន ៥រូប និងមន្រ្តីជំនាញ ផ្នែក OSH ៦រូប នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) រួមទាំងសិក្ខាកាម ៥រូប ដែលបានទទួលការបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទុកគ្រប់គ្រងសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា ក្រុមការងារវាយតម្លៃឯករាជ្យមកពីក្រសួងមុខរបរ និងការងារកូរ៉េ និងអ្នកគ្រប់គ្រងជាន់ខ្ពស់នៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងកន្លងមកពាក់ព័ន្ធនឹងការរៀបចំ OSHTC បានយ៉ាងល្អ ថែមទាំងបានកោតសរសើរចំពោះគ្រូបង្គោលផ្នែកបណ្តុះបណ្តាល និងមន្រ្តីជំនាញផ្នែក OSH ទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត តាមរយៈវគ្គបណ្ដុះបណ្ដាលនានា ក៏ដូចជាការបង្ហាញ និងអនុវត្តគ្រឿងម៉ាស៊ីន ដោយផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម