ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចិន បើកដំណើរការសាកល្បង QR កូដ ទូទាត់ប្រាក់ឆ្លងដែន
ធនាគារឥណ្ឌូណេស៊ី (BI) និងធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលនៃប្រទេសទាំង២ បានចាប់ផ្តើមបើកដំណើការសាកល្បងប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនដោយប្រើ ខ្យូរអ កូដ (OR កូដ) ដោយតភ្ជាប់ ស្ដង់ដារ QR Code ឥណ្ឌូណេស៊ី (QRIS) ជាមួយនឹងប្រព័ន្ធទូទាត់របស់ចិន។

តាមការចុះផ្សាយរបស់កាសែត Antara ទេសាភិបាលធនាគារឥណ្ឌូណេស៊ី លោក Perry Warjiyo បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ការអភិវឌ្ឍ និងនវានុវត្តន៍ជាបន្តបន្ទាប់នៃលក្ខណៈពិសេស QRIS មានគោលបំណងពង្រីកការទទួលយក និងគាំទ្រដល់ការរួមបញ្ចូលនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល។ នវានុវត្តន៍មួយក្នុងចំណោមនោះ គឺការប្រើ QRIS ឆ្លងដែន»។
លោកបានពន្យល់ថា ការតភ្ជាប់ការទូទាត់រវាងឥណ្ឌូណេស៊ី និងចិន នឹងជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងព្រំដែន និងប្រតិបត្តិការហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) និងជំរុញទេសចរណ៍រវាងប្រទេសទាំង២។

ទេសាភិបាលធនាគារកណ្តាលដដែល បានសម្តែងក្តីសង្ឃឹមថា ការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយនឹងនាំទៅដល់ការបើកដំណើរការជាផ្លូវការនៃ QRIS ឆ្លងដែនទៅកាន់ទីផ្សារចិន។
គួរគូសបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០១៩ QRIS សម្រេចបាននូវការពង្រីកខ្លួនឆ្លងដែន ហើយបច្ចុប្បន្ន មានប្រតិបត្តិការនៅម៉ាឡេស៊ី ថៃ និងសិង្ហបុរី។ បន្ថែមពីលើការសាកល្បងនៅចិន ធនាគារឥណ្ឌូណេស៊ីក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការប្រើប្រាស់ QRIS ឆ្លងដែននៅជប៉ុនកាលពីថ្ងៃអាទិត្យផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


