កីឡា
សហព័ន្ធបាល់ទះ សំណូមពរបណ្ដាក្លឹបជួយបណ្ដុះធនធានអ្នកប៉ះសេឲ្យបានច្រើនជាងនេះ
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសំណូមពរដល់បណ្ដាក្លឹបទាំងអស់សូមជួយបណ្ដុះធនធានកីឡាករប៉ះសេជំនាន់ក្រោយឲ្យបានច្រើនដើម្បីជាការរួមចំណែកក្នុងក្រុមជម្រើសជាតិប្រកួតលើឆាកអន្តរជាតិ ខណៈពេលបច្ចុប្បន្ននេះពិបាកស្វែងរកអ្នកឆ្នើមៗ។


រូបភាពលើផេកសហព័ន្ធបាល់់ទះ
ថ្លែងក្នុងកិច្ចប្រជុំជាមួយបណ្ដាក្លឹបចំណុះរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បានលើកឡើងពីការលំបាករបស់សហព័ន្ធកន្លងទៅនេះគឺពិបាករកធនធានផ្នែកប៉ះសេណាស់នាពេលបច្ចុប្បន្ននេះ។ ដូចបានឃើញស្រាប់ហើយនាពេលបច្ចុប្បន្នតំណែងនេះក្នុងឈុតជម្រើសជាតិមានមិនច្រើននោះទេ។

រូបភាពលើផេកសហព័ន្ធបាល់់ទះ
លោក អាំង សិរីពិសិដ្ឋ លើកទឺកចិត្តដល់ក្លឹបទាំងអស់សូមបណ្ដុះយុវជនផ្នែកប៉ះសេនេះឲ្យបានច្រើនជាងនេះទៅទៀតដើម្បីជួយដល់សហព័ន្ធងាយស្រួលជ្រើសរើសយកមកហ្វឹកហាត់ ឬលេងក្នុងក្រុមជម្រើសជាតិនៅលើឆាកអន្តរជាតិ។

រូបភាពលើផេកសហព័ន្ធបាល់់ទះ
បញ្ជាក់ដែរថា ក្នុងវិស័យកីឡាបាល់ទះនៅកម្ពុជាមិនសូវសំបូរផ្នែកប៉ះសេនេះឡើយ និងរកអ្នកដែលឆ្នើមជំនួស សួន ចាន់ណារ៉ូ មិនទាន់បាននោះទេ។ នៅកម្ពុជាបច្ចុប្បជាក់ស្ដែងគេមើលឃើញមានអ្នកប៉ះសេល្អៗដូចជា សួន ចាន់ណារ៉ូ កែវ ស្រេងលីហួរ យ៉ុន ខេមរៈ និងរៀមច្បងមួយចំនួនតូចទៀតប៉ុណ្ណោះដែលនេះបញ្ជាក់ថាផ្នែកនេះមិនសូវមានធនធានច្រើននោះឡើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


