ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃកាន់តែវឹកវរ ខណៈក្រុមផ្តាច់ខ្លួន វាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តទៀត
ក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានបើកការវាយប្រហារថ្មីទៀតក្នុងខេត្ត Narathiwat ប្រទេសថៃ ធ្វើឲ្យស្ថានការណ៍កាន់តែវឹកវរ។

តាមការចុះផ្សាយរបស់ Khaosod, ក្រុមផ្តាច់ខ្លួន បានបំផ្ទុះគ្រាប់បែកក្នុងរថយន្តនាវេលាម៉ោង ៨:១៥នាទីយប់ថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ក្នុងភូមិ១ ឃុំ Ban Khok Maphueng នៃស្រុក Tak Bai។ ដ្បិតមិនមានមនុស្សស្លាប់ ប៉ុន្តែការវាយប្រហារនេះ បណ្តាលឲ្យមន្ត្រីម្នាក់រងរបួស។
ការបំផ្ទុះគ្រាប់បែនេះ កំណត់គោលដៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ហើយវាកើតឡើងចំពេល ប្រទេសថៃ ចាប់ផ្តើមប្រុងជើងការខ្ពស់ និងបង្កើនកម្លាំងទ័ព ត្រៀមប្រយុទ្ធជាមួយក្រុមផ្តាច់ខ្លួន ភាគខាងត្បូង ក្រោយហេតុការណ៍វាយប្រហាររោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat។

មេទ័ពភូមិភាគ៤ Paisal Nusang បានចេញបញ្ជាឲ្យមានការបន្ថែមកម្លាំងនិងរឹតបន្តឹងសន្តិសុខនៅតាមបណ្តាខេត្តភាគខាងត្បូង ដើម្បីទប់ទល់នឹងក្រុមផ្តាច់ខ្លួន។
ជាពិសេសលោកបញ្ជាឲ្យពង្រឹងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាញអគ្គិសនី ផ្លូវទឹក និងផ្លូវដឹកជញ្ជូន រួមនឹងការល្បាតយ៉ាងសកម្មនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ ខណៈកងកម្លាំងត្រូវស្ថិតក្នុងការប្រុងជើងការជានិច្ច។

សូមជម្រាបជាថ្មី ជម្លោះនៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។ ជម្លោះនេះមិនមែនជាសង្គ្រាមប្រយុទ្ធដោយផ្ទាល់ទេ ប៉ុន្តែជាការវាយប្រហារតាមបែបទ័ពព្រៃ ដោយក្រុមឧទ្ទាមបានប្រើប្រាស់វិធីសាស្រ្តផ្សេងៗដូចជាការបំផ្ទុះគ្រាប់បែកកំណត់គោលដៅលើយោធា នគរបាល និងស៊ីវិល ព្រមទាំងការបាញ់ប្រហារនិងការដុតទីកន្លែងសាធារណៈ រោងចក្រ និងសាលារៀន។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារក្នុងខេត្ត Narathiwat
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


