ព័ត៌មានអន្ដរជាតិ
ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារក្នុងខេត្ត Narathiwat
សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូងថៃមួយក្រុម បានបើកការវាយប្រហារក្នុងស្រុក Waeng នៃខេត្ត Narathiwat ដោយកំណត់គោលដៅលើរោងចក្រគីមីមួយកន្លែង។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥, សកម្មប្រយុទ្ធ១០ទៅ១៥នាក់ បានបើកការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកផងដែរ ដោយបង្កការខូចខាតដល់រោងចក្រ Price of Wood Green Energy Co Ltd កាលពីចុងសប្តាហ៍ ធ្វើឲ្យរោងចក្រផ្អាកប្រតិបត្តិការ។
ទោះបីជាយ៉ាងណាក៏ដោយ មេបញ្ជាការភូមិភាគ៤ លោក Paisal Nusang បញ្ជាក់ថា មិនមានជនស៊ីវិលណាម្នាក់ស្លាប់និងរងរបួសក្នុងការវាយប្រហារនោះទេ។
ការវាយប្រហារនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខេត្តភាគខាងត្បូងមួយនេះ បង្ហាញសញ្ញាមិនស្រួល ដោយមេភូមិភាគ៤ ទទួលរបាយការណ៍អំពីក្រុមបះបោរផ្តាច់ខ្លួនកំពុងជួញដូរអាវុធចូលដីថៃ។

ភ្លាមៗនោះ លោក Paisal ក៏ទៅពិនិត្យមើលស្ថានការណ៍លើតំបន់ព្រៃភ្នំ ដើម្បីតាមដានការជួញដូរអាវុធនិងគ្រាប់រំសេវរបស់ក្រុមបះបោរពីប្រទេសជិតខាងចូលដីថៃ វាយតម្លៃផ្លូវរត់ពន្ធ ទីតាំងសម្ងាត់ និងចំណុចងាយរងគ្រោះដែលអាចត្រូវបានប្រើសម្រាប់ការជួញដូរអាវុធ រួចក៏កោះប្រជុំបន្ទាន់ ដើម្បីពិភាក្សានិងត្រៀមកម្លាំងទប់ទល់ការវាយប្រហារដែលអាចកើតឡើង។
សូមជម្រាបជាថ្មី អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


