ព័ត៌មានអន្ដរជាតិ
Boeing កំពុងចរចាជាមួយចិន លើការលក់យន្តហោះ ៥០០ គ្រឿង
ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) របស់សហរដ្ឋអាមេរិក កំពុងចរចាជាមួយមន្រ្តីចិន ពាក់ព័ន្ធនឹងការលក់យន្តហោះរបស់ខ្លួនទៅឱ្យប្រទេសនេះ រហូតដល់ទៅ ៥០០ គ្រឿង។

សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់សម្ដីប្រភពដោយមិនបញ្ចេញឈ្មោះ ដែលថា ឥឡូវនេះ ប៊ូអ៊ីង និងមន្រ្តីចិន កំពុងចរចាគ្នាលើព័ត៌មានលម្អិតនៃការលក់ រួមទាំងប្រភេទយន្តហោះ ចំនួន ក៏ដូចជាពេលវេលានៃការទទួលបាន។
ប្រភពបានបន្តថា កិច្ចព្រមព្រៀងរវាងភាគីទាំង២ អាចក្លាយជាចំណុចស្នូលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលកំពុងចរចាគ្នាលើភាពតានតឹងពាណិជ្ជកម្មដែលអូសបន្លាយតាំងតែពីអាណត្តិទី១របស់ ត្រាំ ហើយផ្ទុះកាន់តែខ្លាំងឡើងម្ដងទៀតនៅដើមខែមេសា ដោយសារតែបញ្ហាពន្ធគយ។
កិច្ចព្រមព្រៀងដដែល បើសម្រេចបាន នឹងបង្ហាញពីការបន្ធូរបន្ថយដ៏សំខាន់ក្នុងភាពតានតឹងពាណិជ្ជកម្មរវាងក្រុមហ៊ុន ប៊ូអ៊ីង និងប្រទេសចិន ដែលកំពុងបង្កើនការទិញយន្តហោះពីក្រុមហ៊ុនផលិតយន្តអឺរ៉ុប Airbus ផងដែរនោះ។

ចន្លោះពីឆ្នាំ ២០១៧-២០២១ ក្រុមហ៊ុន ប៊ូអ៊ីង ទទួលបានការបញ្ជាទិញយន្តហោះសំខាន់ៗពីចិន ដែលជាធម្មតា ធ្វើឡើងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី ត្រាំ។ ប៉ុន្តែការទិញត្រូវបានជាប់គាំងជាបន្តបន្ទាប់ ដោយសារតែភាពតានតឹងពាណិជ្ជកម្ម និងពន្ធគយ ខណៈការចរចាស្ថិតនៅក្នុងដំណើរការអស់រយៈពេលរាប់ឆ្នាំមកហើយ រួមទាំងនៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
កាលពីខែមេសា ក្រុមហ៊ុន ប៊ូអ៊ីង បាននិយាយថា អតិថិជននៅចិនបានបដិសេធមិនទទួលយន្តហោះផលិតរួចដែលពួកគេបានបញ្ជាទិញ ដោយសារតែសង្រ្គាមពន្ធអាមេរិក-ចិន ដែលតម្រូវឱ្យពួកគេបញ្ជូនយន្តហោះទៅសហរដ្ឋអាមេរិកវិញ។
ទោះជាយ៉ាងណាក៏ដោយ គេមើលឃើញថា ការទិញយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង ក្លាយជាចំណុចយុទ្រសាស្រ្តមួយក្នុងការចរចាពន្ធរវាងប្រទេសផ្សេងៗ និងរដ្ឋបាល ត្រាំ។ ដើម្បីជាថ្នូរនឹងការទម្លាក់ពន្ធឱ្យទាប ប្រទេសជាច្រើនដូចជាជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងបង់ក្លាដែស បានប្ដេជ្ញាទិញយន្តហោះប៊ូអ៊ីងសរុបជាទឹកប្រាក់រាប់ពាន់លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


