ព័ត៌មានអន្ដរជាតិ
បាក់ស្ពានអាកាស នៅខេត្ត Chanthaburi ប្រទេសថៃ បង្កការភ្ញាក់ផ្អើលទាំងយប់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅយប់ថ្ងៃទី២២ ខែសីហា វេលាម៉ោង៨ និង២០នាទីយប់ មានហេតុការណ៍ដ៏រន្ធត់ បាក់ធ្នឹមបេតុងទម្ងន់១១៦តោន របស់ស្ពានអាកាសថ្មើរជើងទៅលើផ្លូវលេខ៣១៧ (Chanthaburi -Sa Kaeo) ក្នុងស្រុកMakham ខេត្ត Chanthaburi ។

ស្ពានអាកាសនេះមានប្រវែង ៣៦ ម៉ែត្រសាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល១៩ម៉ឺនដុល្លារ។ ធ្នឹមស្ពានបានបាក់ធ្លាក់ទៅលើរថយន្តស្ទូចនិងរថយន្តសណ្តោងរ៉ឺម៉ក ធ្វើឲ្យកកស្ទះចរាចរណ៍និងបង្កការភ្ញាក់ផ្អើលទាំងយប់។ បើតាមខ្សែវីដេអូ CCTV បានបង្ហាញកម្មកររាប់សិបនាក់បានរត់គេចខ្លួនពេលកើតហេតុ។ បើទោះបីជាគ្មានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍ ប៉ុន្តែអាជ្ញាធរថៃប៉ាន់ប្រមាណថាមានការខូចខាតសរុបយ៉ាងហោចណាស់ ១០លានបាត( ២៧ ម៉ឺនដុលា្លរ។

ឥឡូវនេះនាយកដ្ឋានផ្លូវថ្នល់ និងអ្នកម៉ៅការកំពុងធ្វើការសម្អាតកំទេចកំទីនិងយលធ្នឹមចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ ខណៈមូលហេតុនៃការបាក់រលំស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


