Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ស្នើមន្ត្រីបក្សខិតខំបម្រើពលរដ្ឋឱ្យទ្វេដង ដើម្បីបន្តយកជ័យជំនះក្នុងការបោះឆ្នោត

បានផុស

នៅ

ដើម្បីតបស្នងដល់ពលរដ្ឋដែលជាម្ចាស់ឆ្នោត លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី់ភ្នំពេញ បានធ្វើការណែនាំឱ្យសមាជិក-សមាជិកា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីឱ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាយកជ័យជំនៈនៅក្នុងការបោះឆ្នោតនាឆ្នាំ២០២៧-២០២៨បន្តទៀត។

ការណែនាំបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងរាំងខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា  នៅគ្រប់ការបោះឆ្នោត ពោលគឺទាំងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ការបោះឆ្នោតតំណាងរាស្រ្ត ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សារាជធានី គណបក្សប្រជាជនកម្ពុជា តែងទទួលបាននូវជោគជ័យយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ ហើយនៅពេលនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ដោយសង្កាត់ទាំង១០៥នៅរាជធានីភ្នំពេញ សុទ្ធតែជាចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះទេ ដើម្បីតបស្នងដល់ពលរដ្ឋដែលជា ម្ចាស់ឆ្នោត លោកណែនាំឱ្យសមាជិក-សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងរាំងក៏ដូចជាសមាជិក សមាជិកាផ្សេងទៀត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានជំនឿជឿជាក់មកលើការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ដើម្បីបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាយកជ័យជំនៈនៅក្នុងការបោះឆ្នោតនាឆ្នាំ២០២៧-២០២៨បន្តទៀត ដែលនឹងនាំឱ្យកម្ពុជាឆ្ពោះទៅរកការរីកចម្រើន យ៉ាងពិតប្រាកដ នៅឆ្នាំ២០៥០ក្លាយជាប្រទេសអ្នកមាន ដូចអរិយប្រទេស ស្របទៅតាមបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋលើសាកលលោក។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់បឹងរាំងដែលបានចូលរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវជោគជ័យយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។

លោកឃួង ស្រេង បានគូសបញ្ជាក់ថា ការជួបជុំគ្នានេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។ 

លោកឃួង ស្រេង សូមឱ្យមន្ត្រីរបស់យើងបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ជាមួយនិងការបន្តអូសទាញក្រុមបក្សប្រឆាំង ឱ្យចូលមករួមរស់នៅជាមួយបក្សរបស់យើង ដោយចាត់ទុកពួកគាត់ឱ្យដូចជា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដូចគ្នា។ត្រូវសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែល្អនិងរឹងមាំ ដោយគិតផលប្រយោជន៍បក្សជារឿងសំខាន់។

លោកឃួង ស្រេង បានលើកឡើងទៀតថា ក្នុងពេលថ្មីៗនេះ នៅពេលកងទ័ពថៃឈ្លានពាន សម្តេច តេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចេញនូវសក្តានុពល បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងឧត្តមភាពក្នុងកិច្ចការការពារបូរណភាពទឹកដី ។ កម្ពុជាយើងបានឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងសមរភូមិការទូត។

កងទ័ពថៃបានបំពានកម្ពុជា ក្រោយបទឈប់បាញ់ ដោយធ្វើការរាយបន្លាលួស ដាក់កង់ឡាន ជាការបង្ហាញឥទ្ធិពលនៃការឈ្លានពានយ៉ាងពិតប្រាកដ តែកម្ពុជានៅតែបន្ត ភាពអត់ធ្មុត ទុកឱ្យក្រុមអ្នកសង្កេតការណ៌និងអន្តរជាតិបានឃើញការពិតដែលថៃធ្វើមកលើកម្ពុជា៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម