Connect with us

សន្តិសុខសង្គម

នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្រុមធាក់ប្លន់ម៉ូតូប្រដាប់ដោយកាំបិតផ្គាក់ម្នាក់ និងប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុ​កបសេដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ក្រោយពីធ្វើសកម្មភាពប្រដាប់ដោយកាំបិតផ្គាក់ធាក់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋ ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពបាន៩ថ្ងៃកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៨សីហា នេះថា ជនសង្ស័យមានឈ្មោះ សួង ផុន អាយុ​២២ឆ្នាំ​ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ។ បើតាមរបាយការណ៍ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលា​ម៉ោង ០៨និង៣០​នាទី ក្រុមជនសង្ស័យប្រដាប់ដោយកាំបិតផ្គាក់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់នៅចំណុចលើផ្លូវជា​តិលេខ​៣ គីឡូម៉ែត្រលេខ ៥៩-៦០ ស្ថិតក្នុងភូមិត្រពាំងទំនាប់ ឃុំទួ​លអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

របាយការណ៍ដដែលបញ្ជាក់បន្ថែមថា នៅថ្ងៃកើតហេតុក្រុមជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ​ តាមពីក្រោយជនរងគ្រោះ និងបានធាក់ជនរងគ្រោះបណ្ដាលអោយដួ​លរបួសដៃ និងជើង​រួចក្រុមជ​ន​សង្ស័​យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានអ​ន្ដរាគមន៍​ភ្លាមៗ​ និងបានឃើ​ញជនសង្ស័​យឈ្មោះ សួង ផុន តែជនសង្ស័យបានរត់ចោលម៉ូតូ​ និ​ងបន្សល់ទុកកាំបិតផ្គាក់២ដើម។ ទោះបីយ៉ាងណា ក្រោយមានការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចជំនាញ​ នៅថ្ងៃទី២៨សីហានេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានចុះឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ចំណែកម៉ូតូជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម