ព័ត៌មានជាតិ
ក្រសួងការងារ សហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស គ្រឹះស្ថាន នៅខេត្តកំពង់ចាម
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងបុគ្គលិកផ្នែកធនធានមនុស្ស រដ្ឋបាលអនុលោមភាព និងគិលានុបដ្ឋាន សរុបចំនួន ២៩ នាក់ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

លោកវេជ្ជបណ្ឌិត កែវ ធួន អនុប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារចូលរួម និងធ្វើបទបង្ហាញ ដើម្បីការផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស គ្រឹះស្ថាន ពីគោលការណ៍សំខាន់ៗ ដូចជា ច្បាប់ និងបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការក្នុងសហគ្រាស និងគ្រឹះស្ថាន។

លើសពីនេះ ក្រុមការងារ បានពន្យល់ពីនីតិវិធី នៃការត្រួតពិនិត្យបញ្ជីអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ សុវត្ថិភាពគ្រឿងម៉ាស៊ីន មូលដ្ឋានគ្រឹះ នៃសុវត្ថិភាពអគ្គិភ័យ និងនីតិវិធីស្នើសុំពិនិត្យកាយសម្បទាផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យ នៃនាយកដ្ឋានពេទ្យការងារ បានផ្សព្វផ្សាយនូវព័ត៌មាន និងយុទ្ធនាការមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងរបៀបរស់នៅប្រកបដោយសុខុមាលភាពដល់សិក្ខាកាមតាមរយៈការផ្សព្វផ្សាយនូវនីតិវិធីក្នុងការស្វែងរកការងារធ្វើដល់សិក្ខាកាម ដោយបង្ហាញជា (QR Code) និងលេខទូរសព្ទទំនាក់ទំនង ១២៩៧។

លោកវេជ្ជបណ្ឌិត បានបន្តផ្សព្វផ្សាយអំពីកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាម ការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀន និងការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លង ផលប៉ះពាល់ និងណែនាំឱ្យកាត់បន្ថយការបរិភោគស្ករ អំបិល និងខ្លាញ់លើសកម្រិត៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


