ព័ត៌មានអន្ដរជាតិ
អតីតសមាជិកព្រឹទ្ធសភាថៃ ដាក់ញត្តិ ជំរុញឲ្យរំលាយគណបក្សភឿថៃ ចោល
អតីតសមាជិកព្រឹទ្ធសភានិងជាសកម្មជននយោបាយថៃលោក Ruangkrai Leekitwattana (រឿងក្រៃ លីគីតវ៉ាត់ថៈណា) បានដាក់ញត្តិផ្ទាល់ខ្លួន សុំឲ្យរំលាយគណបក្សភឿថៃចោល បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ។

លោក រឿងក្រៃ បានដាក់ញត្តិនេះទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយជំរុញឲ្យគណៈកម្មាធិការ យកសាលក្រមរបស់តុលាការធម្មនុញ្ញ ជាអំណះអំណាងដើម្បីរំលាយបក្សភឿថៃ ដូចទៅនឹងការរំលាយគណបក្ស ថៃរក្សាជាតិ ដែរ។
គណបក្ស ថៃរក្សាជាតិ ត្រូវបានរំលាយចោលដោយសេចក្តីសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញថៃកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩ ដោយសារតែបក្សបានតែងតាំងព្រះនាង Ubolratana Rajakanya Sirivadhana Barnavadi ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលឆ្នាំ ២០១៩។
សកម្មភាពនេះត្រូវបានចាត់ទុកថាជាអំពើមិនសមរម្យ និងជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ ហើយត្រូវបានគេមើលឃើញថាជាការអូសទាញព្រះរាជវង្សានុវង្សចូលមកក្នុងកិច្ចការនយោបាយ។

យ៉ាងណា ពាក់ព័ន្ធគណបក្សភឿថៃឯណេះវិញ លោក Ruangkrai ស្នើឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ពិចារណាលើសាលក្រមរបស់តុលាការធម្មនុញ្ញកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ យកធ្វើជាព័ស្តុតាងដ៏គួរឲ្យជឿជាក់ថា គណបក្សភឿថៃ ដែលដឹកនាំដោយ ផែថងថាន ធ្វើសកម្មភាពខុសឆ្គងលើរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ដោយបំពានលើមាត្រា៩២ នៃច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ២០១៧។
សូមជម្រាបជាថ្មី លោកស្រី ផែថងថាន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចក្នុងសំឡេង ៦-៣ ដកតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ។
ក្រោយមក មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ដើម្បីប្រឆាំងនឹងគណបក្សភឿថៃ ដែលមានបំណងបង្កើតរដ្ឋាភិបាលថ្មី ហើយនៅតែក្រាញននៀលនឹងអំណាច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះបាតុកម្មនៅបាងកក ប្រឆាំងការក្រាញននៀលអំណាចរបស់បក្ស ភឿថៃ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


