ព័ត៌មានអន្ដរជាតិ
មិនទាន់ធូរទេ! ខេត្តថៃចំនួន ២៩ នៅតែប្រឈមគ្រោះទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ ដោយសារព្យុះ ណងហ្វា
មិនធូរទេ ឥទ្ធិពលព្យុះ ណងហ្វា នៅតែបន្តគំរាមកំហែងប្រទេសថៃ ដល់ថ្នាក់មានការព្រមានឲ្យខេត្តចំនួន២៩ រួមទាំងរាជធានី បាងកក ផងដែរ ត្រូវប្រុងជើងការខ្ពស់ ប្រយ័ត្នគ្រោះទឹកជំនន់និងបំណាក់ដី ធ្ងន់ធ្ងរ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០២៥ មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិ បានចេញការព្រមានឲ្យខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Phayao, Nan, Tak, Lamphun, Lampang, Phrae, Uttaradit, Loei, Nong Khai, Bueng Kan, Udon Thani, Sakon Nakhon, Nakhon Phanom, Khon Kaen, Kalasin, Mukdahan, Maha Sarakham, Roi Et, Yasothon, Amnat Charoen, Sisaket, Ubon Ratchathani, Kanchanaburi, Ratchaburi, Lopburi និង Saraburi ត្រូវប្រយ័ត្នឲ្យមែនទែនចំពោះគ្រោះទឹកជំនន់រហ័ស និងបំណាក់ដីធ្ងន់ធ្ងរ ដែលអាចវាយប្រហារក្នុងរយៈពេល២-៣ថ្ងៃនេះ។

គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីឥទ្ធិពលនៃព្យុះ ណងហ្វា ដ្បិតថា ឥឡូវ វាខ្សោយកម្លាំងបន្តិចមែនក៏ដោយ។
មុននេះព្យុះ ណងហ្វា បានវាយប្រហារខ្លាំងក្លាលើប្រទេសថៃ ដោយឥទ្ធិពលរបស់វា បង្អុរភ្លៀងធ្លាក់ បង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន៦ ដូចជា Chiang Mai, Mae Hong Son, Phitsanulok, Phetchabun និង Sukhothai ធ្វើឲ្យពលរដ្ឋជាង ៥ ០០០នាក់ រងទុក្ខ។
នៅស្រុក Lom Kao នៃខេត្ត Phetchabun, ទឹកជំនន់បានជន់លិចក្នុងកម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ ដោយបំផ្លាញផ្ទះសម្បែងពលរដ្ឋ និងរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ Nongfa វាយប្រហារថៃធ្ងន់ធ្ងរ បង្កទឹកជំនន់ លិច៦ខេត្ត ពលរដ្ឋជាង ៥ ០០០នាក់ កំពុងរងទុក្ខ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


