Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមាន ១០ខេត្តរួមទាំង បាងកក ត្រូវត្រៀមខ្លួនឲ្យហើយ ព្រោះទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួល

បានផុស

នៅ

នាយកដ្ឋានធារាសាស្រ្តថៃ បានចេញការព្រមានឲ្យខេត្តចំនួន១០រួមទាំងទីក្រុងបាងកកផងដែរ ត្រូវប្រយ័ត្ននិងត្រៀមខ្លួនឲ្យហើយព្រោះថា ស្ថានភាពទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួលដោយសារទឹកហូរបុកខ្លាំង ហើយការបញ្ចេញទឹកពីទំនប់នេះបន្ថែមទៀត ក៏អាចបង្កជាជំនន់ផងដែរ។

ទំនប់ចៅប្រាយ៉ា (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី៥ខែកញ្ញាឆ្នាំ២០២៥, ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់វាយប្រហារប្រទេសថៃ បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកនៅក្នុងអាងនេះ ឡើងហូរហៀជិតដល់កម្រិតទប់ទល់លែងបាន ត្រូវបង្ខំចិត្តបញ្ចេញទឹកបន្ថែម បើមិនដូច្នេះទេនឹងត្រូវប្រឈមហានិភ័យបាក់ធ្លាយទំនប់។

ដូច្នេះហើយ ការបញ្ចេញទឹកច្បាស់ជាប៉ះពាល់ធ្ងន់ធ្ងរដល់ខេត្តចំនួន១០ដូចជា៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan រួមទាំងរាជធានី បាងកកផងដែរ។

ទំនប់ចៅប្រាយ៉ា (រូបថត៖ Khaosod)

តាមធម្មតា ទំនប់ចៅប្រាយ៉ា បញ្ចេញទឹកត្រឹម ១ ៥០០ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយវិនាទី ប៉ុន្តែកាលពីថ្ងៃពុធ ទំនប់នេះ បានបញ្ចេញទឹក កើនដល់ ១,៨៨៩ ម៉ែត្រគូបក្នុងមួយវិនាទី ហើយនៅថ្ងៃសុក្រ បានបង្កើនការបញ្ចេញទឹករហូតដល់ ២ ០០០ ទៅ ២ ៤០០ ម៉ែត្រគូបក្នុងមួយវិនាទី។ 

ប្រការនេះនឹងធ្វើឲ្យកម្ពស់ទឹកនៅតំបន់ផ្នែកខាងក្រោម កើនឡើងពី ០.៣០-១.១០ម៉ែត្រ ជាពិសេសនៅតំបន់ Khlong Phong Pheng ខេត្ត Ang Thong តែម្តង៕

ទំនប់ចៅប្រាយ៉ា (រូបថត៖ Khaosod)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទំនប់ចៅប្រាយ៉ា នៅថៃ ប្រឈមនឹងការបាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម