Connect with us

ព័ត៌មានអន្ដរជាតិ

ទំនប់ចៅប្រាយ៉ា នៅថៃ ប្រឈមនឹងការបាក់

បានផុស

នៅ

ដោយសារតែភ្លៀងធ្លាក់ឥតឈប់និងទឹកទន្លេឡើងហូរបុកខ្លាំង ទំនប់ចៅប្រាយ៉ា ត្រូវប្រឈមនឹងការបាក់ធ្លាយ ទើបអាជ្ញាធរថៃ បង្ខំចិត្តបញ្ចេញទឹកបន្ថែម ទាំងដឹងថា វាអាចបង្កផលប៉ះពាល់ដល់តំបន់នៅតាមខ្សែទឹកខាងក្រោមក៏ដោយ។

ទំនប់ចៅប្រាយ៉ា (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod, នៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៥ ទំនប់ចៅប្រាយ៉ា បានបញ្ចេញទឹក កើនដល់ ១,៨៨៩ ម៉ែត្រគូបក្នុងមួយវិនាទី ដោយសារមើលទៅឃើញថា ស្ថានការណ៍មិនសូវស្រួល។

កត្តានេះធ្វើឲ្យតំបន់នៅតំបន់ខាងក្រោមខ្សែទឹកដូចជាស្រុក Pa Mok ក្នុងខេត្ត Ang Thong និងស្រុក Bang Ban, Sena, Phak Hai ក្នុងខេត្ត Phra Nakhon Si Ayutthaya ប្រឈមទឹកជំនន់បន្តទៀត។

តាមធម្មតា ទំនប់ចៅប្រាយ៉ា បញ្ចេញទឹកត្រឹម ១ ៥០០ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយវិនាទី ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ ធ្វើឲ្យសមត្ថភាពរបស់អាងស្តុកទឹកនេះ សឹងទប់ទល់លែងបាន ហើយបើមិនចាត់វិធានការទេនោះ អាចនឹងមានហានិភ័យ ជាក់ជាមិនខានឡើយ។

សូមជម្រាបថា ក្រៅពីខេត្តទាំងនេះហើយ សូម្បីទីក្រុងបាងកក រាជធានីនៃប្រទេសថៃ ក៏កំពុងប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ប្រឈមជន់លិចធ្ងន់ធ្ងរ ខណៈទឹកទន្លេចៅប្រាយ៉ាហក់ឡើងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម