ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង បង្កការជន់លិចលំនៅដ្ឋានពលរដ្ឋតាមតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តក្រចេះ
ជំនន់ទឹកភ្លៀង បង្កការជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលរស់នៅជាប់តាមដងទន្លេមេគង្គ និងវាលទំនាប និងដងព្រែកជាដើម ។
ជាក់ស្តែង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ បានចុះជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ នៃគ្រោះទឹកជំនន់ ស្ថិតនៅចំណុចភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ មកទីទួលសុវត្តិភាព។


លោក វិរៈសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានឱ្យដឹងថា កម្លាំងនគរបាលនៃអធិការស្រុកចិត្របុរី បានចុះពិនិត្យស្ថានភាពទឹក នៅចំនុចភូមិម្រ៉ើម ឃើញថាទឹកបានលិចចូលផ្ទះប្រជាពលរដ្ឋសរុបប្រហែល ១០០ខ្នងផ្ទះ និងលិចផ្លូវលំប្រវែង ៦ ០០០ ម៉ែត្រ។


លោកឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១៧ គ្រួសារ សត្វគោ ២៣០ក្បាល និងសត្វក្របី ៨០ក្បាល ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។
ជាមួយគ្នានោះ លោកបានណែនាំឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ដែលនៅតែបន្តហក់ជន់ឡើងនិងបានផ្តល់លេខទូរសព្ទសម្រាប់ទំនាក់ទំនងបន្ទាន់មកកាន់នគរបាលស្រុកផងដែរ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


