ព័ត៌មានអន្ដរជាតិ
កាសែតថៃ សុខចិត្តក្បត់វិជ្ជាជីវៈ សម្រុកផ្សាយព័ត៌មានក្លែងក្លាយ បម្រើមហិច្ឆតា ស្រេកឃ្លានទឹកដីកម្ពុជា
កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥ ស្ថានការណ៍បានឡើងកម្តៅយ៉ាងខ្លាំងនៅពេលកងទ័ពថៃ ចូលឈ្លានពាននិងរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា នៅចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវកងទ័ពថៃ បណ្តេញចេញពីផ្ទះសម្បែង ហើយនេះបញ្ជាក់ពីការរំលោភបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត ពីសំណាក់ភាគីថៃ។

ទោះយ៉ាងណា ពលរដ្ឋខ្មែរមិនព្រមឲ្យសត្រូវឈ្លានពានចូលមករំលោភទឹកដីខ្លួនបានឡើយ ដោយរួមដៃគ្នាទោះគ្មានអាវុធក៏នៅតែតទល់ជាមួយពួកឈ្លានពាន បណ្តេញសត្រូវទៅវិញ។
អ្វីដែលហួសចិត្តគឺថា ជុំវិញការប្រឈមមុខដាក់គ្នានេះ បណ្តាប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ព្រោងព្រាតអំពីព័ត៌មានកុហកបោកប្រាស់ថា ទីនោះគឺជាទឹកដីរបស់ខ្លួន និងថែមទាំងចោទកម្ពុជាថា រំលោភដីថៃទៅវិញ។ មិនត្រឹមប៉ុណ្ណឹង កាសែតថៃ ដល់ថ្នាក់ហ៊ានក្បត់វិជ្ជាជីវៈផ្សាយព័ត៌មានក្លែងក្លាយថា រដ្ឋាភិបាលកម្ពុជា យកពលរដ្ឋធ្វើខែល ប្រើអាវុធគំរាមកំហែងកងទ័ពថៃ ទាំងដែលកងទ័ពថៃ គ្មានអាវុធសោះ។
កាលពីថ្ងៃព្រហស្បតិ៍ កាសែត Khaosod ផ្សាយកុហកបោកប្រាស់ថា ពលរដ្ឋខ្មែរកែច្នៃឈើជាអាវុធ ធ្វើបាតុកម្ម ញុះញង់ល្មើសកិច្ចព្រមព្រៀងឈប់បាញ់ ហើយប្រកាសក្តែងៗទាំងមិនខ្មាសអៀនថា នោះគឺជាដីថៃថែមទៀត។

ចំណែក The Nation បានដកស្រង់ប្រភពពីក្រសួងការបរទេសថៃ ដែលហ៊ានអះអាងទាំងគឃ្លើនថា សកម្មភាពរបស់ពលរដ្ឋខ្មែរប្រឈមមុខជាមួយទាហានថៃនោះ គឺស្ថិតនៅក្នុងទឹកដីថៃ ដែលការពិតវាស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ទៅវិញទេ។ រីឯកាសែត Thai Enquirer ផ្សាយកុហកថា ជនស៊ីវិលកម្ពុជាបានព្យាយាមរុះរើរបាំងដែករបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយថែមទាំងវាយបុគ្គលិកសន្តិសុខថៃដោយដំបង ទៀតផង។
នៅមានសារព័ត៌មានថៃជាច្រើនទៀត ដែលកំពុងក្បត់វិជ្ជាជីវៈរបស់ខ្លួន ផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីកុហកបោកប្រាស់ពិភពលោក ព្រោះតែភាពជ្រុលនិយមនិងមហិច្ឆតាស្រេកឃ្លានទឹកដីគេរបស់ជាតិសាសន៍មួយនេះ។
វាពិតជារឿងដ៏ហួសចិត្តបំផុតនិងសែនអាម៉ាស់ ដែលសម័យនេះទៅហើយ ដែលអ្នកចេះដឹងថៃ ធ្វើជាខ្វាក់ភ្នែក មិនទទួលស្គាល់ការពិត។ ជាពិសេសទាក់ទងនឹងការនិយាយយកល្អខ្លួនឯងថា ទាហានថៃគ្មានអាវុធទេពេលប្រឈមមុខជាមួយពលរដ្ឋខ្មែរ ទាំងដែលវីដេអូមានមើលច្បាស់ៗនៅនឹងមុខទៅហើយ តែនៅធ្វើខ្វាក់បានទៀត។
រាល់ពេលថៃតែងចោទមកកម្ពុជាថា រំលោភលើដីខ្លួន ឈ្លនពានចូលដីខ្លួន, ជាច្រើនលើកច្រើនសា ថៃតែងព្យាយាមគេចវេសពីផ្លូវច្បាប់ ហើយដើរតួជាជនរងគ្រោះ ប្រាប់គេឯងថា កម្ពុជាធ្វើបាប។ ចុះហេតុអ្វីបានជាថៃ មិនហ៊ានប្តឹងកម្ពុជាឡើងទៅអន្តរជាតិ? បើថៃស្អាតស្អំមែន មានអីត្រូវខ្លាច ឬថៃជាចោរ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមាន ១០ខេត្តរួមទាំង បាងកក ត្រូវត្រៀមខ្លួនឲ្យហើយ ព្រោះទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


