ព័ត៌មានអន្ដរជាតិ
ថៃ ព្រមាន ១០ខេត្តរួមទាំង បាងកក ត្រូវត្រៀមខ្លួនឲ្យហើយ ព្រោះទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួល
នាយកដ្ឋានធារាសាស្រ្តថៃ បានចេញការព្រមានឲ្យខេត្តចំនួន១០រួមទាំងទីក្រុងបាងកកផងដែរ ត្រូវប្រយ័ត្ននិងត្រៀមខ្លួនឲ្យហើយព្រោះថា ស្ថានភាពទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួលដោយសារទឹកហូរបុកខ្លាំង ហើយការបញ្ចេញទឹកពីទំនប់នេះបន្ថែមទៀត ក៏អាចបង្កជាជំនន់ផងដែរ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី៥ខែកញ្ញាឆ្នាំ២០២៥, ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់វាយប្រហារប្រទេសថៃ បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកនៅក្នុងអាងនេះ ឡើងហូរហៀជិតដល់កម្រិតទប់ទល់លែងបាន ត្រូវបង្ខំចិត្តបញ្ចេញទឹកបន្ថែម បើមិនដូច្នេះទេនឹងត្រូវប្រឈមហានិភ័យបាក់ធ្លាយទំនប់។
ដូច្នេះហើយ ការបញ្ចេញទឹកច្បាស់ជាប៉ះពាល់ធ្ងន់ធ្ងរដល់ខេត្តចំនួន១០ដូចជា៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan រួមទាំងរាជធានី បាងកកផងដែរ។

តាមធម្មតា ទំនប់ចៅប្រាយ៉ា បញ្ចេញទឹកត្រឹម ១ ៥០០ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយវិនាទី ប៉ុន្តែកាលពីថ្ងៃពុធ ទំនប់នេះ បានបញ្ចេញទឹក កើនដល់ ១,៨៨៩ ម៉ែត្រគូបក្នុងមួយវិនាទី ហើយនៅថ្ងៃសុក្រ បានបង្កើនការបញ្ចេញទឹករហូតដល់ ២ ០០០ ទៅ ២ ៤០០ ម៉ែត្រគូបក្នុងមួយវិនាទី។
ប្រការនេះនឹងធ្វើឲ្យកម្ពស់ទឹកនៅតំបន់ផ្នែកខាងក្រោម កើនឡើងពី ០.៣០-១.១០ម៉ែត្រ ជាពិសេសនៅតំបន់ Khlong Phong Pheng ខេត្ត Ang Thong តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


