ព័ត៌មានអន្ដរជាតិ
ខេត្ត Samut Prakan របស់ថៃ បង្ខំចិត្តបិទសាលារៀន ២៥កន្លែង ព្រោះទឹកជំនន់ ធ្ងន់ធ្ងរពេក
គ្រោះទឹកជំនន់នៅប្រទេសថៃ អត់ធូរស្រាលទេ ពោលគឺកាន់តែសាហាវទៅៗ ដោយនៅខេត្ត Samut Prakan ឈានដល់ការបិទសាលារៀនចំនួន២៥កន្លែងទៀតផង។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី៨ខែកញ្ញាឆ្នាំ២០២៥ ភ្លៀងធ្លាក់ឥតឈប់បានវាយប្រហារខេត្ត Samut Prakan បង្កទុក្ខលំបាកដល់ពលរដ្ឋ ជន់លិចសហគមន៍នានា ព្រមទាំងសាលារៀន។
ដោយសារតែភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរមិនអាចរំដោះទឹកទាន់ពេលបាននោះទេ ស្របពេលលូក៏ស្ទះ ជាហេតុកើតជាជំនន់ កន្លែងខ្លះលិចត្រឹមជង្គង់។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក្រុង ក៏ព្រមានផងដែរថា ស្ថានភាពនឹងមិនធូរស្រាលក្នុងពេលឆាប់ៗឡើយ ខណៈមានការព្យាករថា ភ្លៀងនឹងបន្តធ្លាក់មកទៀត ព្រោះព្យុះថ្មីនឹងចូលមកដល់ប៉ុន្មានថ្ងៃខាងមុខ។
ចំណែកនៅទីក្រុងប៉ាតាយ៉ា នៃខេត្ត ឈុនបុរី ឯណោះ ក៏កំពុងធ្ងន់ធ្ងរផងដែរ ដោយសារភ្លៀងធ្លាក់ពេញមួយយប់ បានបង្កជាជំនន់រហ័ស ជន់លិចផ្លូវ កន្លះខ្លះជម្រៅត្រឹមទ្រូង។

ភ្លៀងធ្លាក់មួយយប់ថ្ងៃអាទិត្យ បានជន់លិចផ្លូវ Sukhumvit បណ្តាលឲ្យមានទឹកហូរកួចយកម៉ូតូ និងជាប់គាំងរថយន្ត បង្កការកកស្ទះ។
មនុស្សមួយចំនួនត្រូវជាប់នៅក្នុងរថយន្តព្រោះមិនអាចទៅណារួច ដោយរង់ចាំក្រុមសង្គ្រោះទៅដល់ ចំណែកអ្នកខ្លះត្រូវរត់ចោលយានយន្ត ដើម្បីតែឲ្យរួចជីវិតសិន។

សូមជម្រាបថា តំបន់ភាគច្រើននៃប្រទេសថៃ កំពុងជួបទុក្ខ ព្រោះតែត្រូវធម្មជាតិវាយលុកខ្លាំង។ ព្យុះអស់ពីមួយចូលមួយ បានបង្កជាជំនន់និងបំណាក់ដីយ៉ាងកាចសាហាវ សូម្បីតែរាជធានីបាងកក ក៏កំពុងប្រឈមហានិភ័យនិងប្រុងជើងការចំពោះគ្រោះធម្មជាតិដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាតាយ៉ា លិចធ្ងន់ធ្ងរ ដល់ថ្នាក់ទឹកហូរកួចយកម៉ូតូ ឯអ្នកខ្លះជាប់ក្នុងរថយន្ត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


