Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាតាយ៉ា លិចធ្ងន់ធ្ងរ ដល់ថ្នាក់ទឹកហូរកួចយកម៉ូតូ ឯអ្នកខ្លះជាប់ក្នុងរថយន្ត 

បានផុស

នៅ

គ្រោះទឹកជំនន់នៅតែបន្តវាយលុកទូទាំងប្រទេសថៃ ខណៈនៅទីក្រុងប៉ាតាយ៉ា ក៏កំពុងធ្ងន់ធ្ងរផងដែរ ដោយសារភ្លៀងធ្លាក់ពេញមួយយប់ បានបង្កជាជំនន់រហ័ស ជន់លិចផ្លូវ កន្លះខ្លះលិចត្រឹមទ្រូង។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod, ភ្លៀងធ្លាក់មួយយប់ថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ បានជន់លិចផ្លូវ Sukhumvit បណ្តាលឲ្យទឹកហូរកួចយកម៉ូតូ និងជាប់គាំងរថយន្ត បង្កការកកស្ទះ។

មនុស្សមួយចំនួនត្រូវជាប់នៅក្នុងរថយន្តព្រោះមិនអាចទៅណារួច ដោយរង់ចាំក្រុមសង្គ្រោះទៅដល់ ចំណែកអ្នកខ្លះត្រូវរត់ចោលយានយន្ត ដើម្បីតែឲ្យរួចជីវិតសិន។

(រូបថត៖ Khaosod)

គ្រោះធម្មជាតិនេះកើតឡើងចំពេល នាយកដ្ឋានធនធានរ៉ែថៃ ព្រមានខេត្តចំនួន៧ អំពីហានិភ័យនៃបំណាក់ដី និងទឹកជំនន់រហ័ស ខណៈបាងកក ក៏នឹងត្រូវប្រឈមផងដែរ។

ខេត្តទាំង៧នោះមានដូចជា៖ Uthai Thani, Tak, Kanchanaburi, Suphan Buri, Trat, Chanthaburi ​និង Rayong។

(រូបថត៖ Khaosod)

ក្នុងសេចក្តីប្រកាសនោះ នាយកដ្ឋានបានព្រមានឲ្យតំបន់នៅតំបន់ងាយរងគ្រោះ ជាពិសេសវាលទំនាបជ្រលង និងសមុទ្រ ត្រូវប្រយ័ត្នខ្ពស់ព្រោះភ្លៀងធ្លាក់មិនទាន់ធូរស្បើយ។

លើសពីនេះនាយកដ្ឋានព្រមានថា ស្ថានភាពនឹងមិនប្រសើរឡើងក្នុងពេលឆាប់ៗទេ ព្រោះព្យុះនឹងវាយប្រហារជាបន្តបន្ទាប់ទៀត ៕

(រូបថត៖ Khaosod)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទំនប់ទឹកចំនួន៩នៅថៃ ជិតទប់លែងជាប់ហើយ, ទូទាំងប្រទេស ត្រៀមប្រកាសអាសន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម