Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក និង​អឺរ៉ុប​ពិភាក្សា​អំពី​ទណ្ឌកម្ម​ និង​ពន្ធថ្មី​​លើ​រុស្ស៊ី

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអឺរ៉ុប បានជួបប្រជុំគ្នានៅក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃចន្ទ​ទី​៨ខែ​កញ្ញា ដើម្បីថ្លឹងថ្លែងលើទម្រង់នៃសម្ពាធសេដ្ឋកិច្ចថ្មីប្រឆាំងនឹងរុស្ស៊ី ដូចជា ការដាក់ទណ្ឌកម្ម និងពន្ធលើការទិញប្រេងពីរុស្ស៊ី។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបថត៖ FT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា​ ប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមខ្លួនរួច​ជាស្រេច ដើម្បីចាត់វិធានការសំខាន់ៗក្នុង​ការ​បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការពេញលេញពីដៃគូអឺរ៉ុបនៅក្នុងវិធានការណាមួយដែលត្រូវ​អនុម័ត។

កិច្ចប្រជុំដែលមានរយៈពេលតិចជាង​២​ម៉ោង ផ្តោតលើជម្រើសពន្ធគយ តម្រូវការសម្រាប់ការអនុវត្តទណ្ឌកម្មរួម និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែល​ត្រូវ​បាន​បង្កកនៅអឺរ៉ុប។ អ្នកចូលរួមរួមមានបុគ្គលិកជាន់ខ្ពស់មកពីសេតវិមាន ក្រសួងការបរទេស និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ខណៈដែលគណៈប្រតិភូអឺរ៉ុបមានមន្ត្រីជំនាញផ្នែកថាមពល ទីភ្នាក់ងារ​ហិរញ្ញវត្ថុ ទណ្ឌកម្ម និងពាណិជ្ជកម្ម។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅពេលដែលលោក ត្រាំ ព្យាយាម​សម្របសម្រួល​ឲ្យ​​មាន​ការ​ចរចាដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ លោក ត្រាំ បានធ្វើជាម្ចាស់ផ្ទះទទួល​លោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមួយនៅរដ្ឋ​អាឡាស្កា​កាលពីខែមុន ហើយបាននិងកំពុងជំរុញ​ឲ្យ​មានកិច្ចពិភាក្សាទល់មុខគ្នាក្នុងគោលបំណងបញ្ចប់សង្រ្គាមរយៈពេល​៣​ឆ្នាំកន្លះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានទទួលស្គាល់ថា ជម្លោះនេះមានការពិបាកក្នុងការដោះស្រាយជាងការរំពឹងទុកដំបូងរបស់លោក។ លោកបានរៀបរាប់​ថា «ខ្ញុំជឿថាយើងនឹងដោះស្រាយវា។ ខ្ញុំមានទំនុកចិត្តថាយើងនឹងធ្វើវា​ឲ្យ​សម្រេចបាន»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម