Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ដ៏សាហាវវាយប្រហារខេត្តពីររបស់ឥណ្ឌូណេស៊ី សម្លាប់មនុស្ស១៥នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ខែកញ្ញា យ៉ាងហោចណាស់មនុស្ស ​១៥ នាក់បានស្លាប់ និង១០ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងបំណាក់ដីនវាយប្រហារខេត្ត Bali និង Nusa Tenggara របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូណេស៊ីក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះកប់នៅក្រោមភក់ និងកំទេចកំទី ខណៈដែលគ្រួសារជាច្រើនត្រូវបានហូរទឹកនាំទៅឆ្ងាយ។ ស្ពានចំនួនពីរ ទីស្នាក់ការរដ្ឋាភិបាល និងស្រែចំការបានរងការបំផ្លិច​បំផ្លាញធ្ងន់ធ្ងរ។

ចំណែកនៅក្នុងនៅលើខេត្តកោះទេសចរណ៍ Bali វិញ ទឹកជំនន់បានលិចចូលតាម សង្កាត់ ផ្សារ ផ្ទះ និងផ្លូវថ្នល់ បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ហើយបង្ខំមនុស្សរាប់រយនាក់ជម្លៀសទៅកាន់ជម្រកសុវត្ថិភាព។ ក្នុងខេត្តនេះ មនុស្ស​៦​នាក់​បាន​ស្លាប់ ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន។ កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះនិងស្វែងរកត្រូវបានរារាំងដោយបញ្ហាអាកាសធាតុ និងដីរដាក់រដុប។

(រូបភាព៖​ AP)

អាជ្ញាធរឥណ្ឌូណេស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនី ដើម្បីបង្ការគ្រោះថ្នាក់ ដោយបង្ខំឱ្យសណ្ឋាគារ មន្ទីរពេទ្យ និងភោជនីយដ្ឋានពឹងផ្អែកលើម៉ាស៊ីនភ្លើង។ បើតាមអភិបាលខេត្ត Bali គ្រោះមហន្តរាយនេះនឹងធ្វើឲ្យខាតបង់ធំដល់វិស័យទេសចរណ៍ និងអាជីវកម្មក្នុងស្រុក។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីជារឿយៗទទួលរងនូវទឹកជំនន់ និងបំណាក់ដីក្នុងរដូវវស្សា ដែលមានរយៈពេលពីខែកញ្ញាដល់ខែមីនា៕

(រូបភាព៖​ EPA)
(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម