ព័ត៌មានអន្ដរជាតិ
ស្ថានភាពលោក ថាក់ស៊ីន ក្រោយចូលពន្ធនាគារ ក្នុងនាមជាអ្នកទោស
យោងតាម thaiger កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានដកស្រង់សម្ដីពីនាយកដ្ឋានកែតម្រូវ ដោយទម្លាយអំពីស្ថានភាពបច្ចុប្បន្នរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បន្ទាប់ពីតុលាការកំពូលចេញសាលក្រមសម្រេចឲ្យចូលទៅអនុវត្តទោសរយៈពេល១ឆ្នាំ ក្រោយព្រះមហាក្សត្រកាត់បន្ថយទោសពី៨ឆ្នាំ ប៉ុន្តែលោកបានគេចវេសពីការអនុវត្តទោស ដោយយកលេសមានជំងឺប្រចាំកាយ ហើយត្រូវផ្ទេរទៅសម្រាកនៅមន្ទីរពេទ្យរបស់ប៉ូលិស។

លោកវរសេនីយ៍ទោ Chain Kanchanapat អគ្គនាយករងនៃនាយកដ្ឋានកែតម្រូវ និងជាអ្នកនាំពាក្យនាយកដ្ឋានបានលាតត្រដាងករណីនៃការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនថា នៅក្នុងរយៈ៥ថ្ងៃដំបូង មហាសេដ្ធីថៃថៃនឹងត្រូវចំណាយពេលនៅដាច់ដោយឡែកពីគេ។ បន្ទាប់ពីនោះ អ្នកទោសនឹងត្រូវបានចាត់ថ្នាក់ដោយគណៈកម្មាធិការចាត់ថ្នាក់ ដែលនឹងពិចារណាលើសមត្ថភាពបុគ្គល។ ជាឧទាហរណ៍ អ្នកទោសដែលមានជំនាញគិលានុបដ្ឋាយិកានឹងត្រូវបានដាក់នៅក្នុងគិលានដ្ឋានដើម្បីជួយក្នុងការគ្រប់គ្រងថ្នាំ ចំណែកអ្នកទោសដែលមានជំនាញវិស្វកម្មនឹងត្រូវដាក់នៅក្នុងផ្នែកថែទាំ។
ដោយឡែក ក្នុងករណីលោកថាក់ស៊ីន ដែលមានជំនាញភាសាស្រាប់ គាត់អាចនឹងត្រូវបានតែងតាំងជាគ្រូបង្រៀនភាសា ព្រោះសកម្មភាពកំពុងត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងដល់អ្នកទោសទាំងអស់ និងអភិវឌ្ឍឥរិយាបទល្អ ដោយប្រើប្រាស់អ្នកទោសគ្រប់រូប ដើម្បីជាប្រយោជន៍ដល់ពន្ធនាគារទាំងមូល។
ក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ពីគេរយៈពេល៥ថ្ងៃ នាយកដ្ឋានកែតម្រូវបានដាក់លោកថាក់ស៊ីននៅក្នុងបន្ទប់ជាមួយមនុស្សចាស់ ដោយសារគាត់មានវ័យចំណាស់ ហើយមិនអាចដាក់ជាមួយអ្នកទោសដែលពាក់ព័ន្ធនឹងករណីឃាតកម្មបានឡើយ។ ជាងនេះទៅទៀតដែរ កាលពី២យប់ដំបូងនៅក្នុងគុក លោកក៏អាចហូបត្រឹមស៊ុត និងកាហ្វេដូចអ្នកទោសផ្សេងទៀត ហើយគេងលក់ធម្មតា ក៏មិនមានការស្នើសុំជាពិសេសឡើយ។
អ្នកនាំពាក្យនាយកដ្ឋានរូបនេះ ក៏បានបញ្ចាក់ជាចុងក្រោយទៀតថា បច្ចុប្បន្នខាងពន្ធនាគារ គឺមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលសួរសុខទុក្ខអ្នកទោសទេ រួមទាំងមេធាវីផ្ទាល់ខ្លួនផងដែរ។ បន្ទាប់ពីរយៈពេលប្រាំថ្ងៃមក មនុស្សតែ ១០ នាក់ប៉ុណ្ណោះ រួមទាំងភរិយា កូនៗ និងសមាជិកគ្រួសារផ្សេងទៀតរបស់ថាក់ស៊ីន នឹងត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខតាមបទប្បញ្ញត្តិ។
សូមជម្រាបជូនថា ក្រោយការប្រកាសសាលក្រមចប់ភ្លាម មហាសេដ្ឋីវ័យ៧៦ឆ្នាំ ត្រូវបានតម្រូវឲ្យប្តូរសម្លៀកបំពាក់ពីឈុតស៊ីវិលទៅឈុតអ្នកទោស ដើម្បីអនុវត្តទោសរយៈពេល១ឆ្នាំ ដោយឃុំខ្លួននៅមន្ទីរឃុំឃាំង «Bangkok Remand Prison» ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation បានចុះផ្សាយនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពន្ធនាគារបាងកក រងការរិះគន់ថា ជួសជុលឲ្យថ្មីដើម្បីត្រៀមទទួល លោក ថាក់ស៊ីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


