ព័ត៌មានអន្ដរជាតិ
ពន្ធនាគារបាងកក រងការរិះគន់ថា ជួសជុលឲ្យថ្មីដើម្បីត្រៀមទទួល លោក ថាក់ស៊ីន
កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ Facebook របស់ពន្ធនាគារពិសេសទីក្រុងបាងកក បានប្រកាសពីការបិទជាបណ្តោះអាសន្នចំនួន២ថ្ងៃ ដោយលើកឡើងពីការជួសជុលកន្លែងផ្តល់សេវាសាធារណៈ ខណៈដែលមហាជនជាច្រើនចោទសួរសំណួរថា តើការបិទនេះគឺដើម្បីរៀបចំជាពិសេសសម្រាប់ការមកដល់របស់អ្នកទោសដែលមានឋានៈខ្ពង់ខ្ពស់ ដូចជាលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ។

ការប្រកាសបិទបណ្តោះអាសន្ននូវសេវាពន្ធនាគារពិសេសក្រុងបាងកក បានធ្វើឲ្យមានការចាប់អារម្មណ៍ និងការសួរដេញដោលយ៉ាងទូលំទូលាយ ព្រោះវាស្របពេលជាមួយនឹងការមកដល់របស់លោកថាក់ស៊ីន បន្ទាប់ពីតុលាការកំពូលចេញសាលក្រមសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវចូលទៅអនុវត្តទោសរយៈពេល១ឆ្នាំ ក្រោយព្រះមហាក្សត្រលើកលែងកាត់បន្ថយទោសពី៨ឆ្នាំ ប៉ុន្តែលោកបានគេចវេសពីការអនុវត្តទោស ដោយយកលេសមានជំងឺ ហើយត្រូវផ្ទេរទៅសម្រាកនៅមន្ទីរពេទ្យរបស់ប៉ូលិស។
ថ្វីដ្បិតតែមានការជូនដំណឹងជាមុនក៏ដោយ ប៉ុន្តែការបិទពន្ធនាគារសម្រាប់ការជួសជុលនៅថ្ងៃនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ពីការចូលខ្លួនអនុវត្តទោសរបស់អតីតនាយករដ្ឋមន្ត្រី បានចោទជាសំណួរនិងចំងល់ពីប្រជាជនថៃ។ មហាជនខ្លះបានលើកឡើងថា តើការបិទជាកម្មវិធីថែទាំធម្មតា ឬជាការរៀបចំសម្រាប់ស្ថានភាពពិសេស? តើវាមានបំណងផ្តល់កន្លែងសម្រាប់អ្នកទោសដែលមានឈ្មោះឬឋានៈ ឬជាការគ្រប់គ្រងដើម្បីដោះស្រាយលំហូរចូលនៃប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីក្នុងថ្ងៃនោះ ដើម្បីកុំឲ្យរំខានដល់ប្រតិបត្តិការធម្មតា?
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលមិនទាន់មានការបំភ្លឺបន្ថែមពីនាយកដ្ឋានកែតម្រូវ ទាក់ទងនឹងភាពចៃដន្យនេះ ឧបទ្ទវហេតុនេះបានបង្កឲ្យមានការរិះគន់ជាសាធារណៈអំពីតម្លាភាព និងស្តង់ដារក្នុងការថែទាំអ្នកទោស ដែលមានឋានៈជាមហាសេដ្ឋី ដូចជាលោកថាក់ស៊ីន ។
សូមជម្រាបជូនថា ក្រោយការប្រកាសសាលក្រមចប់ភ្លាម មហាសេដ្ឋីវ័យ៧៦ឆ្នាំ ត្រូវបានតម្រូវឲ្យប្តូរសម្លៀកបំពាក់ពីឈុតស៊ីវិលទៅឈុតអ្នកទោស ដើម្បីអនុវត្តទោសរយៈពេល១ឆ្នាំ ដោយឃុំខ្លួននៅមន្ទីរឃុំឃាំង «Bangkok Remand Prison» ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation បានចុះផ្សាយនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការកំពូលថៃចេញដីកាបង្គាប់ឲ្យលោក ថាក់ស៊ីន ចូលគុកវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


