ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់មនុស្ស២៥នាក់ទៀតនៅហ្គាហ្សា ក្នុងនោះមានទាំងកូនភ្លោះអាយុ ៦ឆ្នាំ
កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀតលើទីក្រុងហ្គាហ្សា នៅព្រឹកថ្ងៃចន្ទទី១៥ខែកញ្ញា ដោយសម្លាប់មនុស្សចំនួន២៥នាក់ ក្នុងនោះក៏មានកូនភ្លោះអាយុ៦ឆ្នាំផងដែរ។

តាមការផ្សាយរបស់ Al Jazeera, កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើផ្ទះចំនួន២ខ្នង និងតង់ជាច្រើនដែលជាជម្រករបស់ជនភៀសខ្លួននាភាគខាងលិចទីក្រុងហ្គាហ្សា។
ការវាយប្រហារនេះកើតឡើងចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បំពេញទស្សនកិច្ចប្រទេសអ៊ីស្រាអែល ដោយជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈប្រធានបទសំខាន់ត្រូវគេដឹងថា គឺពាក់ព័ន្ធបទឈប់បាញ់នៅហ្គាហ្សានិងការវាយប្រហាររបស់អ៊ីស្រាអែល លើរាជធានីដូហា នៃប្រទេសកាតា។

ការវាយប្រហារនេះទៀតសោត កើតឡើងក្រោយពេល ប្រទេសកាតាបានអំពាវនាវឲ្យពិភពលោក «កុំប្រើស្តង់ដាពីរ» ហើយត្រូវតែនាំអ៊ីស្រាអែល ឲ្យមកទទួលខុសត្រូវឲ្យខាងតែបាន ក្រោយកងកម្លាំង IDF ក្រោមការបញ្ជារបស់លោក Netanyahu បញ្ជូនយន្តហោះចម្បាំងវាយប្រហារលើរាជធានី ដូហា ដោយសំអាងថា កំណត់គោលដីលើមេក្រុមហាម៉ាស។
ថ្លែងមុនកិច្ចប្រជុំអារ៉ាប់-ឥស្លាម, នាយករដ្ឋមន្ត្រីកាតានិងជារដ្ឋមន្ត្រីក្រសួងការបរទេសផងនោះ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al-Thani មានបន្ទូលថា «ដល់ពេលហើយដែលសហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់ការប្រើប្រាស់ស្តង់ដាពីរ និងត្រូវដាក់ទោសអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលគេបានប្រព្រឹត្ត។ សង្រ្គាមបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅហ្គាហ្សានឹងមិនទទួលបានជោគជ័យឡើយ។ ដោយសារតែគ្រប់គ្នានៅស្ងៀម ហើយសហគមន៍អន្តរជាតិគ្មានសមត្ថភាពនាំអ៊ីស្រាអែលមកដាក់ទោសទៀតនោះ ទើបអ៊ីស្រាអែលបានចិត្ត និងកាន់តែខ្លាំងដៃ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាតា ជំរុញឲ្យពិភពលោក «កុំប្រើស្តង់ដាពីរ» និងត្រូវដាក់ទោស អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


