Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល សម្លាប់មនុស្ស២៥នាក់ទៀតនៅហ្គាហ្សា ក្នុងនោះមានទាំងកូនភ្លោះអាយុ ៦ឆ្នាំ

បានផុស

នៅ

កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀតលើទីក្រុងហ្គាហ្សា នៅព្រឹកថ្ងៃចន្ទទី១៥ខែកញ្ញា ​ដោយសម្លាប់មនុស្សចំនួន២៥នាក់ ក្នុងនោះក៏មានកូនភ្លោះអាយុ៦ឆ្នាំផងដែរ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Al Jazeera, កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើផ្ទះចំនួន២ខ្នង និងតង់ជាច្រើនដែលជាជម្រករបស់ជនភៀសខ្លួននាភាគខាងលិចទីក្រុងហ្គាហ្សា។

ការវាយប្រហារនេះកើតឡើងចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បំពេញទស្សនកិច្ចប្រទេសអ៊ីស្រាអែល ដោយជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈប្រធានបទសំខាន់ត្រូវគេដឹងថា គឺពាក់ព័ន្ធបទឈប់បាញ់នៅហ្គាហ្សានិងការវាយប្រហាររបស់អ៊ីស្រាអែល លើរាជធានីដូហា នៃប្រទេសកាតា។

(រូបថត៖ Reuters)

ការវាយប្រហារនេះទៀតសោត កើតឡើងក្រោយពេល ប្រទេសកាតាបានអំពាវនាវឲ្យពិភពលោក «កុំប្រើស្តង់ដាពីរ» ហើយត្រូវតែនាំអ៊ីស្រាអែល ឲ្យមកទទួ​លខុសត្រូវឲ្យខាងតែបាន ក្រោយកងកម្លាំង IDF ក្រោមការបញ្ជារបស់លោក Netanyahu បញ្ជូនយន្តហោះចម្បាំងវាយប្រហារលើរាជធានី ដូហា ដោយសំអាងថា កំណត់គោលដីលើមេក្រុមហាម៉ាស។

ថ្លែងមុនកិច្ចប្រជុំអារ៉ាប់-ឥស្លាម, នាយករដ្ឋមន្ត្រីកាតានិងជារដ្ឋមន្ត្រីក្រសួងការបរទេសផងនោះ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al-Thani មានបន្ទូលថា «ដល់ពេលហើយដែលសហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់ការប្រើប្រាស់ស្តង់ដាពីរ និងត្រូវដាក់ទោសអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលគេបានប្រព្រឹត្ត។ សង្រ្គាមបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅហ្គាហ្សានឹងមិនទទួលបានជោគជ័យឡើយ។ ដោយសារតែគ្រប់គ្នានៅស្ងៀម ហើយសហគមន៍អន្តរជាតិគ្មានសមត្ថភាពនាំអ៊ីស្រាអែលមកដាក់ទោសទៀតនោះ ទើបអ៊ីស្រាអែលបានចិត្ត និងកាន់តែខ្លាំងដៃ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កាតា ជំរុញឲ្យពិភពលោក «កុំប្រើស្តង់ដាពីរ» និងត្រូវដាក់ទោស អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម