សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៤នាក់ ករណីឆបោកតាមប្រព័ន្ធអនឡាញ
កម្លាំងសម្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និងខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ទីតាំងចំនួន២កន្លែង ដែលសង្ស័យ Online Scames ក្នុងនោះឃាត់ខ្លួនជនបរទេសបានចំនួន ១៤នាក់។

សមត្ថកិច្ច ចុះត្រួតពិនិត្យទីតាំងផ្ទះពីរកន្លែង ដោយទីតាំងទី១ ស្ថិតនៅ ផ្ទះលេខC12 ផ្លូវស៊ី(បុរីឧទ្យានបាសាក់) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី០២ ស្ថិតនៅ ផ្ទះ១១៣ ផ្លូវ P25 ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ប៉ូលរ៉ូនីស២ ) រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការទាំង២ ទីតាំងនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិចិន ១០នាក់ស្ត្រី០១នាក់ និងជនជាតិវៀតណាមចំនួន៤នាក់ ស្ត្រី៣នាក់ សរុបទាំងពីរទីតាំងនេះ មានចំនួន១៤នាក់។ វត្ថុតាងដែលរឹបអូសនៅពេលនោះ រួមមាន ម៉ូនីទ័រ ១៣ គ្រឿង ស៊ីភីយូ ១៧ គ្រឿង ទូរសព្ទចំនួន៤៦ គ្រឿង Passport ចំនួន១៣ និងlaptop ៤គ្រឿង។ក្រោយត្រួតពិនិត្យបឋមលើឧបករណ៍អេឡិចត្រូនិច កម្លាំងជំនាញរកឃើញថា បានប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើស Game online ។
សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


