Connect with us

ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សថាកាន់​តែ​សុភាព​ចោរលួចទឹកដីកាន់តែបានចិត្ត

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី ថាការ​នៅ​តែ​សុភាព​ជាមួយ​ថៃ​ធ្វើឱ្យ​ថៃ​កាន់​តែ​បាន​ចិត្ត ការ​លើក​ឡើង​របស់​លោកដោយ​ភ្ជាប់​ជាមួយ​សេចក្ដី​ប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការសិទ្ធិ​មនុស្សថ្កោលទោសសកម្មភាព​របស់​ទាហាន​ថៃ​ដែល​បាន​ប្រើហិង្សា​លើ​ប្រជាជន​ខ្មែរកាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរសេរ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ២០២៥​នេះ លោក កែវ រ៉េមី បាន​លើក​ឡើង​ថា​៖ «មិនត្រូវសុភាពរាបសារជាមួយអាចោរលួចទឹកដី លួចវប្បធម៌តាំងពីសម័យដូនតារហូតដល់បច្ចុប្បន្ននេះទេ កាន់តែសុភាពវាកាន់តែបានចិត្ត»។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជានៅ​ថ្ងៃទី​១៨ ខែ​កញ្ញានេះ បាន​ថ្កោលទោសទាហាន និង​កង​កម្លាំងតាម​ព្រំដែន​របស់​ថៃដែល​បានបន្តរាយ​បន្លា​លួស​ប្រើប្រាស់​អាវុធ ឧស្ម័ន​បង្ហូរទឹក​ភ្នែក និង​ជំពាម​កៅស៊ូ មក​លើ​ពលរដ្ឋ​ស៊ីវិល​កម្ពុជា នៅភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋកម្ពុជា រួម​ទាំង​ព្រះសង្ឃ ក៏​រង​របួស​ដល់​ទៅ​២៩នាក់។

CHRC បាន​ចាត់​ទុក​សកម្មភាព​នេះ​បាន​បំពាន​ដល់​កិច្ច​ព្រមព្រៀង​នៃ​បទ​ឈប់បាញ់ គោលការណ៍ព្រមព្រៀង​រួម​ក្នុង​កិច្ច​ប្រជុំGBC ជាមួយ​កម្ពុជា និង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​មនុស្ស​ដែល​ការ​ពារ​ដោយ​ធម្មនុញ្ញ​សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់​មនុស្ស​ធម៌អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ប្រទេស​ថៃ​ជា​រដ្ឋភាគី។

CHRC បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិជួយ​អន្តរាគមន៍​ និង​ជំរុញឱ្យ​ថៃគោរព​ច្បាប់​អន្តរជាតិ​ និង​ដោះលែង​ទាហាន​ខ្មែរទាំង​១៨នាក់​ត្រលប់​មក​កម្ពុជា​វិញ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម