Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ ចាកចោលផលិតផលអ្វីខ្លះ ក្រោយគ្មានទីផ្សារនាំចូលមកកម្ពុជា?

បានផុស

នៅ

បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ នោះបាន​នាំឲ្យពល​រដ្ឋខ្មែរមួយចំនួនឈប់ប្រើប្រាស់ទំនិញថៃ ហើយកម្ពុជាក៏បានប្រកាសផ្អាកនាំចូលបន្លែ ផ្លែឈើរបសប្រទេសមួយនេះតាមច្រកព្រំដែន ដើម្បីជាការឆ្លើយតបចំពោះការគំរាមគំហែងនិងប្រមាថពីយោធាថៃ។

កសិករ​នៅក្នុងខេត្តឈៀងម៉ៃ នៃប្រទេសថៃ បាននាំគ្នាចាក់​ផ្លែទន្លាប់ដែលប្រមូលផល​​រួច
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មានផលិតផលមួយចំនួនក្នុងប្រទេសថៃបានសម្រេចចាកចោល ក្រោយនាំចេញមកកម្ពុជាមិនបាន ដោយធ្វើឲ្យបន្លែផ្លែឈើស្អុយរលួយ គ្មានទីផ្សារ។ ផលិតផលជាច្រើនត្រូវបានផ្អាក ឬចាកចោលដូចជា៖

ប្រភេទ ផ្លែឈើ និងបន្លែ មានទាំងទុរេន, ម្ទេស, ផ្លែស្វាយ, ផ្លែប៉ោមថៃជាដើម។

អាហារកែច្នៃមានដូចជា អាហារសម្រន់, ពពួកអាហារកំប៉ុង, មីម៉ាម៉ាឬក៏ជាប្រភេទគុយទាវថៃមួយចំនួន។

ប្រេងឥន្ធនៈ (gasoline​​​​​​, diesel, LPG, jet fuel)

ទំនិញប្រើប្រចាំថ្ងៃ ដែលជាផលិតផលថៃ មានទាំងគ្រឿងសំអាង, ភេសជ្ជៈ, សាច់កែច្នៃ។

ទំនិញវប្បធម៌/កម្សាន្ត មានទាំងភាពយន្តស៊េរីថៃគ្រប់រោងកុននៅក្នុងប្រទេសកម្ពុជា ក៏សម្រេចផ្អាកមិនឲ្យចាក់បញ្ចាំងដូចគ្នា។

បន្ទាប់ពីនេះ ទីផ្សារកម្ពុជាដូចជាផ្សារទំនើប និងហាងលក់រាយមួយចំនួនធម បាននិងកំពុងប្ដូរទិសដៅថ្មី ដោយនាំចូល ផលិតផលពីប្រទេសផ្សេងៗ ក្រៅពីប្រទេសថៃ។ នេះបង្ហាញថា កម្ពុជាមិនបានខ្វះទំនិញទេ ប៉ុន្តែបានប្តូរទៅប្រើផលិតផលវៀតណាម, ចិន និងកូរ៉េ ជំនួស។ ចំណែក ផលិតផលក្នុងស្រុកក៏កំពុងទទួលបានឱកាសច្រើនក្នុងទីផ្សារផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើជារឿងពិតទេ ដែលថាប្រជាជនថៃ មិនប្រើផលិតផលខ្លួនឯង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម