ព័ត៌មានអន្ដរជាតិ
តើជារឿងពិតទេ ដែលថាប្រជាជនថៃ មិនប្រើផលិតផលខ្លួនឯង?
ជារឿយៗមនុស្សមួយចំនួនតែងយល់ឃើញថា ប្រជាជនថៃតែងជាតិនិយមដោយប្រើប្រាស់តែផលិតផលរបស់ជាតិសាសន៍ខ្លួនឯងពេក ហើយក៏មិនទំនោរទៅប្រើរបស់ប្រទេសដទៃទៀតដែរ។ មែនទែនទៅ គឺមិនទាំងស្រុងនោះទេ ចំពោះជនជាតិថៃមានលុយច្រើនដូចជាសេដ្ធីគ្រាក់ៗឬអ្នកចាយលុយច្រើនៗ ប្រាកដជាងាកទៅរកយីហោលំដាប់ក្រៅប្រទេសជាក់ជាមិនខានឡើយ។

ជាការពិតណាស់ ប្រជាជនថៃជាអ្នកមានទ្រព្យធន ឬពេញនិយមផលិតផលប្រណិតៗ តែងតែចូលចិត្តម៉ាកយីហោជាអន្តរជាតិ (ក្រៅស្រុកថៃ) ព្រោះពួកវាមាន កិត្យានុភាព, គុណភាពជឿទុកចិត្តបាន និងជារូបភាពមួយដែលបង្ហាញនូវភាពទាន់សម័យកាល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រទេសថៃក៏មាន ផលិតផលក្នុងស្រុក ដែលពេញនិយមខ្លាំង ដោយប្រជាជននេះទម្លាប់ជាតិនិយមដែរ។
ជា ឧទាហរណ៍ផលិតផលក្នុងស្រុកថៃ ដែលប្រជាជនថៃប្រើច្រើនមានដូចជា គ្រឿងសំអាង និងផលិតផលថែរក្សាស្បែក, អាហារនិងភេសជ្ជៈ ព្រមទាំងជំរើសនៃការប្រើប្រាស់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាផ្សេងៗដែរ។
ទោះបីជាបែបនេះក៏ដោយ ដូចដែលលើកឡើងនៅករណីខាងលើនេះថា ក៏មានប្រជាជនថៃជាច្រើនងាកមកប្រើផលិតផល របសប្រទេសផ្សេងដែរ។
យោងតាមការស្ទង់មតិពីវេបសាយអន្តរជាតិជាច្រើនបានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះប្រជាជនថៃមិនសូវជានិយមប្រើប្រាស់នូវផលិតផលរបស់ខ្លួនដូចមុនទេ។ ជាពិសេសទាក់ទិន នឹងផលិតផលលាបនៅលើផ្ទៃមុខនិងដងខ្លួន។
ចំពោះមូលហេតុពិតប្រាកដនោះគឺថា ភាគច្រើននៃផលិតផលថៃច្រើនតែផ្ទុកនូវសារធាតុគីមីលើសកម្រិត ឬលួចដាក់សារធាតុគីមីហាមឃាត់ ដែលជារឿយៗរដ្ឋបាលចំណីអាហារ និងឱសថ (FDA) តែងតែរកឃើញសារធាតុទាំងនោះនៅក្នុងឡេលាបស្បែករបសមនុស្សស្រី។ ជាពិសេស សារធាតុទាំងនោះនឹងជួយជំរុញឲ្យស្បែកឆាប់សលឿនរហ័សទាន់ចិត្ត ប៉ុន្តែបានបង្កគ្រោះថ្នាក់ជាសម្ងាត់ដល់សុខភាព។
ជាងនេះទៅទៀតដែរ ផ្អែកលើការស៊ើបអង្កេតគួរឲ្យទុកចិត្ត និងរបាយការណ៍ព័ត៌មានពីឆ្នាំ ២០២៤ ដល់ ២០២៥ បានរកឃើញនូវផលិតផលនៅក្នុងប្រទេសថៃជាច្រើន រាប់ទាំងគ្រឿងបរិភោគ អាហារ បន្លែនិងផ្លែឈើ ដែលផ្ទុកជាតិគីមីច្រើនលើសលប់ ឬប្រើគីមីដែលគេហាមប្រើ។
ជាក់ស្ដែង ប្រភេទផ្លែឈើនិងបន្លែ ដែលប្រទេសមួយនេះបម្រុងនាំចេញមួយចំនួន ត្រូវបានគេរកឃើញថាមានសំណល់គីមីលើសពីស្តង់ដារសុវត្ថិភាព។ ការព្រួយបារម្ភជាពិសេសគឺថ្នាំសម្លាប់សត្វល្អិតជាប្រព័ន្ធដែលត្រូវបានហាមឃាត់ ដែលនោះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ។
ដូច្នេះហើយ ការប៉ះពាល់នឹងសារធាតុគីមីទាំងនោះ អាចបណ្តាលឲ្យមានផលប៉ះពាល់ផ្សេងៗរួមមានការស្លាប់និងប្រព័ន្ធសរសៃប្រសាទកណ្តាលធ្ងន់ធ្ងរ (ខួរឆ្អឹងខ្នង) រងរបួស។ ការលេបបរិមាណដ៏ច្រើននៃសារធាតុគីមី (លើសពី ០.២ មីលីក្រាម / គីឡូក្រាមនៃទំងន់រាងកាយ) ក៏អាចបណ្តាលឲ្យស្លាប់ នៅក្នុងរយៈពេលពីរបីនាទីឬម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សារធាតុគីមីធ្វើឲ្យស្បែក ស ដែលថៃ និយមដាក់ក្នុងឡេលាបខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


