ព័ត៌មានជាតិ
សហគមន៍ក្រឡានថ្មគ្រែ ជំរុញពលរដ្ឋដាំដើមឫស្សីស្រុក ស្រូវដំណើប ដាំដើមដូង ដើម្បីធានាផ្គត់ផ្គង់គ្រប់គ្រាន់
លោក អឿន រ៉ាណូ ប្រធានសហគមន៍ក្រឡានថ្មគ្រែបានឱ្យដឹងថា ការផលិតក្រឡាននៅរដូវនេះ មានការកើនឡើងគុណនឹងពីរ បើប្រៀបធៀបនឹងថ្ងៃធម្មតា ដោយសារជារដូវបុណ្យទាន។ បើថ្ងៃធម្មតាវិញ សហគមន៍ក្រឡានថ្មគ្រែ ផលិតក្រឡានបានត្រឹមតែ ២ ពាន់គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃឬទៅតាមតម្រូវការរបស់អតិថិជន ដែលបានកម្ម៉ង ហើយចំពោះថ្ងៃមានបុណ្យទាន ក្នុងមួយថ្ងៃសហគមន៍អាចផលិតក្រឡានបានចាប់ពីជាង ២ពាន់គីឡូក្រាមទៅជិត ៣ពាន់គីឡូក្រាម ប៉ុន្តែក៏ប្រឈមបញ្ហាកង្វះដើមឫស្សី ផ្លែដូង និងអង្ករដំណើប។


ដោយសារតម្រូវការផ្គត់ផ្គង់ដើមឫស្សីស្រុក នៅក្នុងស្រុកអត់គ្រប់គ្រាន់ ដូច្នេះត្រូវទិញយកមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង រីឯតម្លៃដើមឫស្សីស្រុក និងគ្រឿងទេសមួយចំនួនក៏បានឡើងថ្លៃផងដែរ ខណៈតម្លៃក្រឡានត្រូវបានរក្សាតម្លៃនៅដដែល។
លោកបន្តឱ្យដឹងថា តម្លៃបោះដុំ ក្រឡានធម្មតាតម្លៃ ៥ ពាន់ ៥ រយរៀល ក្នុងមួយគីឡូក្រាម និងក្រឡានខ្ទិះតម្លៃ ៨ពាន់ ៥រយរៀល ក្នុងមួយគីឡូក្រាម រីឯតម្លៃលក់រាយ ក្រឡានធម្មតា តម្លៃ ៧ពាន់រៀល ក្នុងមួយគីឡូក្រាម និងក្រឡានខ្ទិះ តម្លៃ ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
នៅក្នុងដំណើរការផលិតក្រឡានជាប្រចាំថ្ងៃ សម្រាប់ថ្ងៃធម្មតា គឺពុំមានបញ្ហា កង្វះវត្ថុធាតុដើម ដូចជា អង្ករដំណើប ដូង និងដើមឫស្សីនោះទេ ហើយតម្លៃគ្រឿងទេសផ្សេងៗក៏ធូរថ្លៃដែរ។ ផ្ទុយទៅវិញ សម្រាប់ថ្ងៃដែលមានបុណ្យទាន តម្រូវការក្នុងការផលិតក្រឡានកើនឡើងច្រើន ដូច្នេះ តម្រូវការអង្ករដំណើរ ដូង និងដើមឫស្សី មានចំនួនច្រើន ទើបបណ្តាលឱ្យមានការខ្វះខាតខ្លះ ហើយតម្លៃគ្រឿងទេសផ្សេងៗទៀតនោះក៏ឡើងថ្លៃបន្តិចបន្តួចផងដែរ។

លោក អឿន រ៉ាណូ ប្រធានសហគមន៍ បានឱ្យដឹងបន្ថែមថា ចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះ ម៉ូយដែលកម្ម៉ងទិញយកទៅលក់បន្ត ឃើញថា លក់ដាច់ជាងមុន ពីមុនធ្លាប់កម្ម៉ងទិញតែ ២០គីឡូក្រាម ក្នុងមួយថ្ងៃ ឥឡូវកើនដល់ ៣០គីឡូក្រាម ទៅ ៤០គីឡូក្រាម ដោយសន្ទុះការលក់ដាច់ច្រើនជាងមុន។
ក្រៅពីផលិតផលក្រឡាន សហគមន៍របស់លោក ក៏នៅមានផលិតផល ណែម គ្រប់ប្រភេទ ដែលផលិតដោយសហគមន៍ គ្មានប្រើប្រាស់សារធាតុគីមី ឬ សារធាតុផ្សេងៗដែលអាចរក្សាទុកឲ្យបានយូរនោះទេ គឺធម្មជាតិពិតៗ ធានាគុណភាព រស់ជាតិ និងការវេចខ្ចប់មានអនាម័យ ហើយអាចរក្សាទុកបរិភោគ ក្នុងទូរទឹកកកបានរយៈពេលពី ៥ ទៅ ៧ថ្ងៃ ខុសពីណែមនៅតំបន់ផ្សេងដែលតក្សាទុកបានយូរ។



លោក លោក អឿន រ៉ាណូ ប្រធានសហគមន៍ក្រឡានថ្មគ្រែ បានបញ្ជាក់ឱ្យដឹងថា សហគមន៍ក្រឡានថ្មគ្រែ សព្វថ្ងៃមានសមាជិក ទាំងអ្នកលក់ និងអ្នកផលិត សរុបចំនួន ៤៤គ្រួសារ។ ហើយចំពោះវេលានៃការដុតក្រឡាននេះដែរ គឺចាប់ផ្ដើមពីម៉ោង ១១យប់រៀងរាល់ថ្ងៃ រហូតដល់ម៉ោង ៦ ទៅ ៩ព្រឹក ទៅតាមបរិមាណក្រឡានដែលភ្ញៀវបានកម្ម៉ង អត់ទៀងនោះទេ។
លោក បានជម្រុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ងាកមកដាំដុះដើមឫស្សីស្រុក ធ្វើស្រូវដំណើប និងដាំដើមដូងឱ្យបានច្រើន ដើម្បីធានាដល់ការផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការរបស់សហគមន៍ ក្នុងការផលិតក្រឡាន នាពេលបច្ចុប្បន្ន៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


