Connect with us

ព័ត៌មានជាតិ

ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តមណ្ឌលគិរីមានសិស្សជាប់និទ្ទេស A ថយចុះធៀបឆ្នាំមុន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរី មានសិស្សឆ្នើមប្រឡងបានពិន្ទុខ្ពស់ជាប់និទ្ទេស​ A ចំនួន ២ នាក់ ថយ​ចុះចំនួន​​ ១ ​នាក់បើធៀបឆ្នាំ ២០២៤ ដែលមាន​សិស្សជាប់​និទ្ទេស A ​ចំនួន ៣ នាក់ ។

លោក លី សាមិ ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាជាថ្មី) ថា សម្រាប់បេក្ខជនដែលចូមរួមប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរីឆ្នាំ ២០២៥ មានចំនួន ៦៨២ នាក់ ក្នុងនោះស្រី ៣៧៨ នាក់។ ជាលទ្ធផលបេក្ខជន ដែលប្រឡងជាប់​មាន​ចំនួន​ ៦៤៣ នាក់ ស្រី ៣៥៩ នាក់ គិតជាភាគរយ​ជាប់​បាន ៩៤.២៨% និងមានបេក្ខជនប្រឡងបានពិន្ទុខ្ពស់ជាងគេនិទ្ទេស A ចំនួន ២ នាក់ និទ្ទេស B ចំនួន ៥៣ នាក់ និទ្ទេស C ចំនួន ១៨៨ នាក់ និទ្ទេស D ចំនួន ២៧៣ នាក់ និងនិទ្ទេស E ចំនួន ១៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់បេក្ខជនដែលមានសមត្ថភាពអាចប្រឡងបានពិន្ទុខ្ពស់ជាប់និទ្ទេស A ឆ្នាំមុនទទួលប្រាក់រង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំ​ខេត្តចំនួន ៤ លានរៀលក្នុងមួយនាក់។ ប៉ុន្តែសម្រាប់ការប្រឡងបាក់ឌុបក្នុងឆ្នាំនេះ មិនទាន់ដឹងបេក្ខជន​ដែលទទួលបាននិទ្ទេស A នឹង​ទទួល​បានការឧបត្ថម្ភ​យ៉ាងណា​ពីថ្នាក់ដឹកនាំខេត្ត​នៅ​ឡើយ​ទេ​៕

អត្ថបទ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម