Connect with us

កីឡា

ត្រឹម​រយៈពេល​ ២ឆ្នាំ​ថ្នាល​គុន​ខ្មែរ​ ២រូប​នេះ​ឈ្នះ​ខ្សែក្រវាត់​ ពានរង្វាន់​ មេដាយ​ ស្ទើរ​មិន​ជឿ​

បានផុស

នៅ

កីឡាករ​ថ្នាល​គុនខ្មែរ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួ​ ប្រើ​រយៈពេល​ត្រឹម ​២ឆ្នាំ​ប៉ុណ្ណោះ​ឈ្នះ​ខ្សែក្រវាត់​ ពាន​រង្វាន់​ មេដាយ​ ជា​ច្រើន​ស្ទើរ​មិន​ជឿង​ ខណៈ​កេរ្តិ៍ឈ្មោះ​ក៏​ល្បីល្បាញ​មិន​ចាញ់​កីឡាករ​ធំៗ​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេក រិទ្ធី គីងកុង

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​រយៈពេល​ប្រហែល ​២ឆ្នាំ​មក​នេះ​កីឡាករ​ថ្នាល​ដែល​ជា​បង​ប្អូន​បង្កើត​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួ​ ឈ្នះ​ខ្សែក្រវាត់​ ពាន​ ជា​ច្រើន​ដូច​ជា៖ រិទ្ធី គីងកុង​ ឈ្នះ​ខ្សែក្រវាត់​ ២គ្រឿង​ ពាន​រង្វាន់​ ៣ និង​មេដាយ​ចំនួន​ ២គ្រឿង។​

កីឡាករ រិទ្ធី គីងកុង

ចំណែក​កីឡាករ​ រិទ្ធី​ លីហួ​ ២ឆ្នាំ​មក​នេះ​ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​ មេដាយ​ ១គ្រឿង។​ ជា​មួយ​សមិទ្ធផល​ទាំង​នេះ​ គីងកុង​ និង​ លីហួ​ សូម​ថ្លែង​អំណរគុណ​ដល់​គ្រូ​បង្វឹក​លោក​ ផាត​ សូដា​ និង​លោក​ឪពុក អ្នក​ម្ដាយ​ ដែល​បាន​អនុញ្ញាត​ឲ្យ​ចូល​ហាត់​គុន​ខ្មែរ​ និង​គាំទ្រ​លោក​ទឹក​ចិត្ត​រហូត​ដល់​ពេល​នេះ។​

រិទ្ធី គីងកុង​ ពេលឈ្នះពាន

បញ្ជាក់​ដែរថា​ ថ្នាល​គុន​ខ្មែរ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួ​ ចូល​ហាត់​ប្រដាល់​ប្រហែល ​២ឆ្នាំ​មក​ហើយ​បច្ចុប្បន្ន​នេះ​ជា​សិស្ស​គុន​នៃក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ បង្ហាត់​ដោយ​លោក​ ផាត​ សូដា។​ កីឡាករ​ទាំង​ពីររួប​​នេះ​ពិសេស​ រិទ្ធី​ គីងកុង​ គឺ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ដែល​មហាជន​ស្រឡាញ់​ចូល​ចិត្ត​ និង​គាំទ្រ​ជា​ច្រើន​រាល់​ពេល​ប្រកួត​ម្ដង់ៗ៕​

រិទ្ធី លីហួ ពេលឈ្នះខ្សែក្រវាត់

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម