Connect with us

ព័ត៌មានជាតិ

មក​ដល់ផ្សារ​ដើមគ អ្នក​ឆ្លងកូវីដ​ដើរ​ទិញ​បន្លែ​ សាច់ ដោយ​មិន​ដឹង​ខ្លួន

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ ១៩ បានប្រកាស​ករណី​អ្នក​ឆ្លងកូវីដម្នាក់ បានដើរផ្សារ​ដើមគ ទិញ​បន្លែសាច់ នៅ​ថ្ងៃ​ទី ០២ មេសា ២០២១ ក្រោយមក​ទើប​តេស្ត​មាន​វិជ្ជមាន​កូវីដ១៩។

សូម​បង​ប្អូនអ្នក​ពាក់ព័ន្ធ ឬ​មានការ​សង្ស័យ​សូម​ទៅ​ធ្វើ​តេស្ត​សំណាកករណី​មាន​អាការៈ​​សង្ស័យ​មាន​រោគ​សញ្ញា​ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺ​បំពង់ក ឬ​ដក​ដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ តាម​ទីតាំង​ខាងក្រោម៖

វិទ្យាល័យ​បាក់ទូក​
-វិទ្យាល័យ​បឹង​ត្របែក​
-មណ្ឌលសុខភាពចាក់អង្រែក្រោម​
-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

ក្រៅពីនេះ សូម​មេត្តាពាក់ម៉ាស់ រក្សាគម្លាត និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម