Connect with us

ព័ត៌មានជាតិ

អាជ្ញាធរឃុំស្រែជិៈ អំពាវនាវឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានឈើមួយកន្លែងឱ្យប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

រដ្ឋបាលឃុំស្រែជិៈ ស្ថិត​នៅ​ក្នុង​ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ​អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវស្រែជិៈទៅឃុំរលួស ដែលឆ្លងកាត់ស្ពានអូរសាកឹប និងស្ពានពាមអំពកនិងកុំដឹកផ្ទុកធ្ងន់​លើស​ទំងន់ ដោយសារស្ពានមានការទ្រុឌទ្រោមជាខ្លាំងរងគ្រោះដោយជំនន់ទឹកភ្លៀង។

ការអំពាវនាវរបស់អាជ្ញាធរឃុំស្រែជិៈ បានធ្វើឡើងបន្ទាប់ពីលោក ពិច តូច មេឃុំស្រែជិៈរួមនឹងប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាព​ស្ពានឈើមួយកន្លែង គឺស្ពានពាមអំពក​ដែលមានសភាពទ្រុឌទ្រោមខ្លាំង និងចំនុចព្រែកល្វៀង​ដែលបាក់ដីបិទ​ផ្លូវពីភូមិស្រែជិៈទៅ​ភូមិល្វៀង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពិច តូច មេឃុំស្រែជិៈ បានឱ្យដឹងថា តាមការពិនិត្យឃើញជាក់ស្ដែង ដោយសារស្ពានឈើនេះមានអាយុកាលយូរណាស់មកហើយ ស្ថានភាពមានការទ្រុឌទ្រោមខ្លាំង ដោយពុកសសរជើងក្រោម ហើយរង្គើរនិងគ្មានបង្កាន់ដៃទៀតផង។ ចំពោះរថយន្តធុនតូច ពេលបើកឆ្លងកាត់ត្រូវបើកថ្នមៗ មិនអាចដឹកធ្ងន់បានទេ។

ជាមួយគ្នានោះ អាជ្ញាធរឃុំស្រែជិៈ រួមជាមួយបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាជួសជុលស្ពានពាមអំពក ដើម្បីឱ្យបានធ្វើដំណើរជាបណ្ដោះអាសន្ន និងបានចុះទៅដល់ចំនុចព្រែកល្វៀង ដែលមានការបាក់ដីបិតផ្លូវពីភូមិស្រែជិៈ តភ្ជាប់ទៅភូមិល្វៀង ធ្វើឱ្យពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងស្ថានភាពស្ពានមានសភាពទ្រុឌទ្រោមនោះដែរ លោកមេឃុំស្រែជិៈ បានបញ្ជាក់ថា ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ តាមច្រកចូលភូមិស្រែស្បូវ ឃុំក្បាលដំរី មកដល់ឃុំរលួស និងបន្តឆ្ពោះមកកាន់ឃុំស្រែជិៈ ស្រុក​អូរគ្រៀងសែនជ័យ សព្វថ្ងៃនេះ គឺមានការលំបាកខ្លាំង ផ្លូវរងការខូចខាតគ្រប់កន្លែង ដែលផ្លូវនេះ ជាប្រភេទផ្លូវក្រាលគ្រួសក្រហមដីធម្មជាតិ មានប្រវែងសរុបប្រមាណជា ៥០គីឡូម៉ែត្រ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម