ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង រដ្ឋបាលខេត្តកំពង់ធំ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន App NoDrug ដល់ប្រជាពលរដ្ឋ
កំពង់ធំ ៖ រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំ បានរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង ជំរុញការប្រើប្រាស់App NoDrug ដល់ប្រជាពលរដ្ឋឃុំសានគរនិងប្រជាសហគមន៍នេសាទបឹងស្ពង់ និងប្រជាសហគមន៍កសិកម្មសានគរមានជ័យដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ នៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សរុបជាង៣០០នាក់។

លោក ដួង ច័ន្ទដារ៉ា អភិបាលរងតំណាងលោកអភិបាលស្រុកកំពង់ស្វាយ បានរាយការណ៍ពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ពិសេសការបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានស្រុកជាប់ផ្លូវជាតិ និងបឹងទន្លេសាបមួយនេះ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់អាជ្ញាធរនិងប្រជាពលរដ្ឋដែលបានសហការរួមគ្នាថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀននិយាយជារួមខេត្តកំពង់ធំនិងនិយាយដោយឡែកស្រុកកំពង់ស្វាយ ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំដល់អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋ និងប្រជាសហគមន៍នេសាទបឹងស្ពង់ និងប្រជាសហគមន៍កសិកម្មសានគរមានជ័យសូមបន្តរួមគ្នាចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយលើកកម្ពស់ការទាញយកប្រើប្រាស់ App NoDrug សំដៅរក្សាសុវត្ថិភាពមូលដ្ឋានសហគមន៍៕



























-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


