ព័ត៌មានអន្ដរជាតិ
អាហ្ស៊ែបៃហ្សង់ ច្រឡំដៃបាញ់មីស៊ីលទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី
ប្រទេសអាហ្ស៊ែបៃហ្សង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានច្រឡំដៃបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងនៅជិតព្រំដែនរបស់ខ្លួនជាប់ប្រទេសអាមេនី។
ក្រសួងការបរទេសអាហ្ស៊ែបៃហ្សង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគីអាហ្ស៊ែបៃហ្សង់សូមអភ័យទោសដល់ភាគីរុស្ស៊ីចំពោះឧប្បត្តិហេតុដ៏សោកសៅនេះដែលជារឿងចៃដន្យហើយមិនមែនកំណត់គោលដៅទៅលើភាគីរុស្ស៊ីទេ”។

ក្រសួងបានបន្ថែមថា អាហ្ស៊ែបៃហ្សង់បានត្រៀមផ្តល់សំណងដ៏សមរម្យបំផុត។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីនិយាយថា ឧទ្ធម្ភាគចក្រ Mi-24 ដែលអមដំណើរក្បួនយោធារុស្ស៊ីត្រូវបានវាយប្រហារដោយមីស៊ីលក្នុងប្រទេសអាមេនីដោយបានសម្លាប់មនុស្សពីរនាក់នៅលើយន្តហោះ។
ក្រសួងបន្ថែមថា ឧទ្ធម្ភាគចក្រនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលនៅជិតតំបន់ Yerask ជាប់ព្រំដែនអាមេនីនិង Nakhchivan ដែលជាតំបន់ស្វយ័តរបស់អាហ្ស៊ែបៃហ្សង់។

ក្រសួងការបរទេសអាហ្ស៊ែបៃហ្សង់និយាយថា ឧទ្ធម្ភាគចក្រនេះបានហោះនៅជិតព្រំដែនអាមេនី-អាហ្ស៊ែបៃហ្សង់ក្នុងរយៈកម្ពស់ទាបនៅពេលងងឹតអំឡុងពេលមានការប្រយុទ្ធគ្នា។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា គ្មានឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសរុស្ស៊ីណាមួយធ្លាប់ត្រូវបានគេឃើញហោះហើរពីមុនទេនៅក្នុងតំបន់នេះ កងកម្លាំងអាហ្ស៊ែបៃហ្សង់បានសម្រេចចិត្តបើកការបាញ់ប្រហារក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាជាមួយភាគីអាមេនី៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ