ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បាញ់ត្រូវទាំង Black Hawk និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ដែលហោះទៅជួយ F-15
មិនត្រឹមតែយន្តហោះចម្បាំង F-15 ទេ សូម្បីឧទ្ធម្ភាគចក្រ HH-60 Black Hawk មួយគ្រឿងនិងឧទ្ធម្ភាគចក្រសង្គ្រោះ-ស្វែងរកមួយគ្រឿងទៀត ក៏ត្រូវអ៊ីរ៉ង់បាញ់ត្រូវផងដែរ ខណៈពេលបំពេញបេសកកម្មទៅជួយទាហានដែលរំដោះខ្លួនចេញពី F-15 នោះ។

តាមការផ្សាយរបស់សារព័ត៌មានអាមេរិក The Hill នៅថ្ងៃសៅរ៍ទី៤ខែមេសាឆ្នាំ២០២៦ អ៊ីរ៉ង់បាញ់ត្រូវឧទ្ធម្ភាគចក្រទាំងពីរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការធ្លាក់ទេ។
ទន្ទឹមនោះ មន្ត្រីអាមេរិកម្នាក់ បានប្រាប់ទៅ NBC ថា ឧទ្ធម្ភាគចក្រពិតបាញ់ត្រូវមែន ប៉ុន្តែទាហានទាំងអស់នៅក្នុងនោះ គឺមានសុវត្ថិភាព។
កាលពីថ្ងៃសុក្រ យន្តហោះចម្បាំង F-15E Strike Eagle ត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅកណ្តាលប្រទេស ដោយក្នុងនោះអាកាសយានិកម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានរកឃើញនិងជួយសង្គ្រោះ នៅសល់ម្នាក់ទៀតមិនទាន់ដឹងដំណឹង។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ឡើយថាតើយន្តហោះ ត្រូវបាញ់ទម្លាក់នៅទីតាំងណាឲ្យប្រាកដ។
ក្រោយមក អ៊ីរ៉ង់ ក៏ប្រកាសផ្តល់ប្រាក់រង្វាន់ ៦០ ០០០ដុល្លារ ដល់នរណា ដែលចាប់បានទាហាននៅរស់នោះ។
ពាក់ព័ន្ធរឿងនេះ សូម្បីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា F-15 ពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


