ព័ត៌មានអន្ដរជាតិ
មកស្គាល់យន្តហោះនិងឧទ្ធម្ភាគចក្រ ដែលបុកគ្នានៅ វ៉ាស៊ីនតោន
ហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រនៅប្រទេសមហាអំណាចសហរដ្ឋអាមេរិក ធ្វើឲ្យពិភពលោកតក់ស្លុត ខណៈគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ មនុស្សចំនួន១៩នាក់ ត្រូវបានគេរកឃើញស្លាប់។

តាមការចុះផ្សាយរបស់ CNN, យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។
យន្តហោះដែលដឹកអ្នកដំណើរ៦០នាក់និងអាកាសយានិក៤នាក់នោះគឺជាប្រភេទ CRJ700 ផលិតដោយក្រុមហ៊ុន Bombardier នៅប្រទេសកាណាដា។ វាមានសមត្ថភាពដាក់មនុស្សបានចន្លោះ ៦៨ទៅ៧៨នាក់។

CRJ700 មានម៉ាស៊ីនពីរដែលបំពាក់នៅផ្នែកខាងក្រោយ។ ស៊េរី CRJ-700 នេះគឺចាប់ផ្តើមហោះហើរលើកដំបូងក្នុងឆ្នាំ១៩៩៩ ប៉ុន្តែយន្តហោះដែលជួបគ្រោះអកុសលនៅអាមេរិក គឺមានលេខកន្ទុយ N709PS ផលិតឡើងក្នុងឆ្នាំ២០០៤។
ចំណែកឧទ្ធម្ភាគចក្រដែលបុកជាមួយយន្តហោះនេះ គឺជាឧទ្ធម្ភាគចក្រយោធាអាមេរិកប្រភេទ UH-60 Black Hawk ផលិតដោយក្រុមហ៊ុន Sikorsky Aircraft ដែលជាសម្ព័ន្ធរបស់ Lockheed Martin។

វាត្រូវបានបំពាក់ដោយម៉ាស៊ីនទួរប៊ីនភ្លោះ និងអាចផ្ទុកទាហានរហូតដល់១២នាក់ នៅក្នុងបេសកកម្មប្រយុទ្ធ។ យោងតាម Lockheed Martin, មានឧទ្ធម្ភាគចក្រ Black Hawks ជាង ៥ ០០០គ្រឿង កំពុងធ្វើប្រតិបត្តិការនៅទូទាំងអង្គភាពយោធាអាមេរិក និងជាមួយប្រទេសចំនួន ៣៥ ផ្សេងទៀតនៅជុំវិញពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញមនុស្សស្លាប់១៨នាក់ហើយ ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ នៅ វ៉ាស៊ីនតោន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


